Monday, June 30, 2025
Homeព័ត៌មានអន្តរជាតិអាមេរិក យល់ព្រមលក់គ្រាប់រំសេវ និងគ្រឿងបន្លាស់ ឲ្យតៃវ៉ាន់

អាមេរិក យល់ព្រមលក់គ្រាប់រំសេវ និងគ្រឿងបន្លាស់ ឲ្យតៃវ៉ាន់

សហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី២៩ ខែមិថុនាថា ខ្លួននឹងលក់គ្រាប់រំសេវ និងគ្រឿងបន្លាស់ដែល មានតម្លៃ ៤៤០លានដុល្លារទៅឱ្យកោះតៃវ៉ាន់ដែលជាកិច្ចខិតខំប្រឹងប្រែងចុង ក្រោយបំផុតរបស់ខ្លួនក្នុងការជំរុញ ការការពារដែនកោះដែលគ្រប់គ្រងដោយខ្លួនឯងខណៈដែលភាពតានតឹងកាន់តែក្តៅគគុកជាមួយប្រទេសចិន។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារត៌មានAFPកាលពីថ្ងៃសុក្រទី៣០ខែមិថុនាឆ្នាំ ២០២៣។ការលក់នេះមានទំហំតូចហើយមិនពង្រីកទំហំអាវុធរបស់អាមេរិកទៅតៃវ៉ាន់ទេ ប៉ុន្តែបានកើតឡើងនៅពេល ដែលសហរដ្ឋអាមេរិក និងចិនកំពុងរក្សាស្ថិរភាពទំនាក់ទំនងដ៏ចលាចលរបស់ពួកគេ។

នៅក្នុងការជូនដំណឹងទៅសភាក្រសួងការបរទេសបាននិយាយថា ខ្លួននឹងលក់គ្រាប់រំសេវប្រភេទ៣០មីល្លីម៉ែត្រ និងឧបករណ៍ពាក់ព័ន្ធចំនួន៣៣២,២លានដុល្លារទៅឱ្យតៃវ៉ាន់ និង១០៨លានដុល្លារជាគ្រឿងបន្លាស់និងជួសជុល សម្រាប់យានជំនិះ និងអាវុធ។

ការលក់នេះនឹងជួយតៃវ៉ាន់រក្សានូវសមត្ថភាពការពារដ៏គួរឱ្យទុកចិត្តប៉ុន្តែនឹងមិនផ្លាស់ប្តូរតុល្យភាពយោធាជាមូលដ្ឋាននៅក្នុងតំបន់នោះទេ។

ការលក់នេះនឹងជួយកែលម្អសន្តិសុខ និងជួយ រក្សាស្ថិរភាពនយោបាយ តុល្យភាពយោធានិងវឌ្ឍនភាពសេដ្ឋកិច្ច ក្នុងតំបន់។

នៅក្នុងគោលនយោបាយរយៈពេលជាច្រើនទស្សវត្សរ៍ សហរដ្ឋអាមេរិកបានលក់សព្វាវុធទៅឱ្យតៃវ៉ាន់ ដើម្បី ធានាការការពារខ្លួន ប៉ុន្តែទីក្រុងប៉េកាំង មិនបានបដិសេធក្នុងការចាប់យកកោះតៃវ៉ាន់ដោយកម្លាំងនោះទេ៕

RELATED ARTICLES