Monday, June 30, 2025
Homeព័ត៌មានអន្តរជាតិមន្ទីរបញ្ចកោណ៖បាឡុងហោះចារកម្មចិន មិនបាន ប្រមូលទិន្នន័យសម្ងាត់អាមេរិក ទេ

មន្ទីរបញ្ចកោណ៖បាឡុងហោះចារកម្មចិន មិនបាន ប្រមូលទិន្នន័យសម្ងាត់អាមេរិក ទេ

មន្ទីរបញ្ចកោណបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី២៩ខែមិថុនាថាបាឡុងហោះចារកម្មចិនដែលត្រូវបានបាញ់ទម្លាក់ដោយយន្តហោះចម្បាំងអាមេរិកពីលើមហាសមុទ្រអាត្លង់ទិកកាលពីខែកុម្ភៈ មិនបានប្រមូលព័ត៌មានស៊ើប ការណ៍សម្ងាត់ទេ ខណៈដែលវាបានហោះឆ្លងកាត់ទឹកដីសហរដ្ឋអាមេរិក។

អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Pat Ryder បាននិយាយថា វាជាការវាយតម្លៃរបស់យើងឥឡូវនេះបង្ហាញ ថាវាមិនបានប្រមូលខណៈពេលដែលវាហោះឆ្លងកាត់ ឬហោះពីលើសហរដ្ឋអាមេរិកបានទេ។

លោក Pat Ryder បាននិយាយថា សហរដ្ឋអាមេរិក បានចាត់វិធានការដើម្បីកាត់បន្ថយការប្រមូល ព័ត៌មាន សម្ងាត់ដោយបាឡុងហោះចិន។

លោកRyder បាននិយាយថា ពិតណាស់ការខិតខំប្រឹងប្រែងដែលយើងបានធ្វើបានរួមចំណែកសន្តិសុខជាតិ។បាឡុងហោះដ៏ធំជាមួយនឹងបន្ទុកអេឡិចត្រូនិចបានហោះពីលើសហរដ្ឋអាមេរិកពីអាឡាស្កា ទៅកាន់រដ្ឋ South Carolina នៅភាគខាងកើតកាលពីចុងខែមករាដល់ដើមខែកុម្ភៈឆ្នាំនេះ ដោយឆ្លងកាត់ពីលើទីតាំងយោធាដ៏រសើប និងជំរុញឱ្យមានការព្រួយបារម្ភថាទីក្រុងប៉េកាំងកំពុងស្វែងរកព័ត៌មានសម្ងាត់សំខាន់ៗ។

វាត្រូវបានបាញ់ទម្លាក់កាលពីថ្ងៃទី៤ខែកុម្ភៈ នៅក្រៅឆ្នេរសមុទ្រ South Carolina ហើយត្រូវបានស្រង់ចេញពីមហា សមុទ្រអាត្លង់ទិកដោយយោធាអាមេរិកដែលបានសិក្សាខ្លឹមសាររបស់វាតាំងពីពេលនោះមក៕

RELATED ARTICLES