Monday, June 30, 2025
Homeព័ត៌មានអន្តរជាតិចិន អនុម័តច្បាប់ប្រឆាំងនឹងទណ្ឌ​កម្មអយុត្តិធម៌របស់​រដ្ឋបរទេស មកលើទីក្រុងប៉េកាំង

ចិន អនុម័តច្បាប់ប្រឆាំងនឹងទណ្ឌ​កម្មអយុត្តិធម៌របស់​រដ្ឋបរទេស មកលើទីក្រុងប៉េកាំង

ស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ប្រទេសចិនបានអនុម័តច្បាប់ទំនាក់ទំនងបរទេសលើកដំបូងរបស់ខ្លួនដែលមានគោលបំណងប្រឆាំងនឹងការដាក់ទណ្ឌកម្ម និងការរឹតបន្តឹងរបស់បរទេស។ច្បាប់នេះត្រូវបានអនុម័តកាលពីថ្ងៃពុធដោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិនហើយនឹងត្រូវបានដាក់អោយអនុវត្តចាប់ពីថ្ងៃទី ១ខែកក្កដាតទៅ។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់​ងារសារព័ត៌មាន​AFP។

សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើបញ្ជីក្រុមហ៊ុន និងបុគ្គលចិនជាយូរមកហើយ ដោយចោទប្រកាន់ពួកគេ​ពីភាពស្មុគស្មាញក្នុងការរំលោភសិទ្ធិមនុស្ស ដែលទីក្រុងប៉េកាំងបានបដិសេធយ៉ាងខ្លាំង។ទីប្រឹក្សាគោលនយោបាយការបរទេសចិន លោកវ៉ាង យី( Wang Yi )បានហៅច្បាប់ថ្មីនេះថាជា ការរារាំងចំពោះ​ការ​ដាក់ទណ្ឌកម្មរបស់បរទេសហើយបាននិយាយថា វាជាការបន្ទាន់ដើម្បីការពារអធិបតេយ្យភាព និងសន្តិ​សុខ​ជាតិ។

លោកបន្តថាប្រទេសចិនគួរតែប្រើប្រាស់ពេញលេញនៃច្បាប់ទំនាក់ទំនងបរទេសជាឧបករណ៍ផ្លូវច្បាប់ តាមរយៈ​នីតិបញ្ញត្តិ ការអនុវត្តច្បាប់ តុលាការ និងមធ្យោបាយផ្សេងទៀត ដើម្បីអនុវត្តការប្រយុទ្ធរបស់យើងក្នុងការ​ឆ្លើយ​តបទៅនឹងសកម្មភាពនៃ ការជ្រៀតជ្រែក ការដាក់ទណ្ឌកម្ម និងការបំផ្លាញរបស់រដ្ឋបរទេស។ច្បាប់នេះបានប្រឆាំងយ៉ាងច្បាស់នូវអនុត្តរភាព និងនយោបាយអំណាចទាំងអស់ ហើយប្រឆាំងនឹងឯក​តោភាគី​និយម គាំពារនិយម និងទង្វើគំរាមកំហែងចំពោះប្រទេសចិន។

ច្បាប់នេះចែកចេញជាប្រាំមួយជំពូក ដែលផ្តោតលើគោលនយោបាយសំខាន់ៗរបស់ប្រទេស មនោគមវិជ្ជាការ​ដឹកនាំនិងកិច្ចការបរទេស របស់ប្រទេស។

អ្នកជំនាញចិនក៏បាននិយាយផងដែរថា ច្បាប់ថ្មីនេះគឺចាំបាច់ដើម្បីទប់ទល់នឹងទណ្ឌកម្ម អយុត្តិធម៌របស់បណ្តាប្រ​ទេសលោកខាងលិចប្រឆាំងនឹងទីក្រុងប៉េកាំង។

កាសែតចិនដែលគ្រប់គ្រងដោយរដ្ឋ Global Times បានដកស្រង់សម្តីលោក Huo Zhengxin សាស្ត្រាចារ្យច្បាប់​នៃ​សាកល​វិទ្យាល័យវិទ្យាសាស្ត្រនយោបាយ និងច្បាប់ប្រទេសចិនថា ការដាក់ទណ្ឌកម្មឯកតោភាគី និង ការអនុ​វត្តយុត្តាធិការលើជនបរទេសដែលដាក់ដោយប្រទេសលោកខាងលិចមួយចំនួនលើប្រទេសចិន និងប្រទេសដទៃ​ទៀតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពនិងផលប្រយោជន៍របស់ប្រទេសដទៃទៀតហើយបានគំរាមកំហែងដល់សណ្តាប់ធ្នាប់អន្តរជាតិ និងការអភិវឌ្ឍន៍សកលលោក ។កាលពីខែមេសាសមាជិកសភាចិនក៏បានអនុម័តច្បាប់ប្រឆាំងចារកម្មដែលត្រូវបានកែសម្រួលក្នុងគោលបំណងហាមឃាត់ការផ្ទេរព័ត៌មានណាមួយដែលទាក់ទងនឹងសន្តិសុខ និងផលប្រយោជន៍ជាតិរបស់ប្រទេស​ទៅអោយ​ប្រទេសដទៃ៕

RELATED ARTICLES