Monday, June 30, 2025
Homeព័ត៌មានអន្តរជាតិសមាជិកព្រឹទ្ធសភា៖ លោកភីតា មិនអាចរកសំឡេង គាំទ្រពីព្រឹទ្ធសភាលើសពី៥ ខណៈគណបក្សទាំងពីរ ប្តូរមន្តថ្មី

សមាជិកព្រឹទ្ធសភា៖ លោកភីតា មិនអាចរកសំឡេង គាំទ្រពីព្រឹទ្ធសភាលើសពី៥ ខណៈគណបក្សទាំងពីរ ប្តូរមន្តថ្មី

បើយោងតាមលោក Kittisak Rattanawaraha សមាជិកព្រឹទ្ធសភាបានថ្លែងប្រាប់អ្នកសារព័ត៌មានថាលោក Pita Limjaroenrat មេដឹកនាំ និងជាបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សឆ្ពោះទៅមុខ(MFP)ទំនងជានឹងទទួលបានសំ ឡេងគាំទ្រតិចជាងប្រាំពីព្រឹទ្ធសភាក្នុងការបោះឆ្នោតសភាសម្រាប់នាយករដ្ឋមន្ត្រីថ្មី។

លោក Kittisak Rattanawaraha អនុប្រធានគណៈកម្មាធិការអភិវឌ្ឍន៍នយោបាយ និងកិច្ចការសាធារណៈ របស់ ព្រឹទ្ធសភាបាននិយាយកាលពីថ្ងៃពុធថាលោកPitaនឹងពិបាកក្នុងការទាញយកសំឡេងគាំទ្របានលើសពីប្រាំពីសមាជិកព្រឹទ្ធសភា ២៥០ រូបក្នុងអំឡុងពេលបោះឆ្នោត។

លោកបានបន្ថែមថាសមាជិកព្រឹទ្ធសភាភាគច្រើនដែលត្រូវបានតែងតាំងដោយមេដឹកនាំរដ្ឋប្រហារហាក់ដូចជាបានសម្រេចចិត្តរួចហើយថាពួកគេនឹងបោះឆ្នោតប្រឆាំងលោក Pita ឬអនុប្បវាទ។

បេក្ខជននាយករដ្ឋមន្ត្រីត្រូវតែរកសំឡេងយ៉ាងតិច ៣៧៦ ពីសមាជិកសភា និងសមាជិកព្រឹទ្ធសភា ដើម្បីក្លាយជា នាយករដ្ឋមន្ត្រី។ សមាជិកសភាសរុបមានចំនួន ៧៥០នាក់ – ៥០០សមាជិកសភាជាន់ទាបនិង២៥០ ព្រឹទ្ធសភា។ ការបោះឆ្នោតត្រូវបានគេរំពឹងទុកនៅថ្ងៃទី ១៣ ខែកក្កដា។

គួររំឭកថាកាលពីថ្ងៃពុធគណបក្សភឿថៃនិងឆ្ពោះទៅមុខបានលុបចោលជំនួបប្រជុំភ្លាមៗបន្ទាប់ពីមានជម្លោះជុំវិញតំណែងប្រធានសភា។ សេចក្តីប្រកាសនេះបានធ្វើឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីគណបក្សភឿថៃ បានទទូច ប្រើរូបមន្ត១៤+១ របស់គណបក្សក្នុងការតែងតាំងប្រធានសភាមួយរូប និងមុខតំណែងក្រសួងចំនួន១៤ត្រូវបាន ប្រកាន់ខ្ជាប់ដដែលខណៈគណបក្សឆ្ពោះទៅមុខ នឹងទទួលបានតំណែងរដ្ឋមន្ត្រីចំនួន ១៤និងនាយករដ្ឋមន្ត្រី។

ទោះជាយ៉ាងណាក្តីក្រោយមកគណបក្សទាំងពីរបានព្រមព្រៀងគ្នាដកថយមួយជំហានគឺ ប្រើរូប មន្ត១៣+១ និង ១៥+១ជំនួសវិញ។ រូបមន្តនេះមានន័យថាគណបក្សភឿថៃកាន់តំណែងរដ្ឋមន្ត្រី១៣ ក្រសួងនិងប្រធានសភាខណៈ គណបក្សឆ្ពោះទៅមុខ នឹងទទួលបានតំណែងរដ្ឋមន្ត្រីចំនួន ១៥និងនាយករដ្ឋមន្ត្រី។សេចក្តីសម្រេចនេះទំនងជា ធ្វើឡើងក្នុងកិច្ចប្រជុំយប់ថ្ងៃព្រហស្បតិ៍៕

RELATED ARTICLES