ភ្នំពេញ៖តារាធ្មេញចំពើសរបស់ហង្សមាសស្រីស្អាតរ៉េត ស៊ូហ្សាណា ជាអ្នកចម្រៀងយុវវ័យដែលមានភាពលេចធ្លោជាងគេនៅហង្សមាសអំឡុងពេលដែលអ្នកចម្រៀងភាគច្រើនរបស់ផលិតកម្មនេះបានបង្ហាញភាពស្ងប់ស្ងាត់ ឬមិនសូវមានភាពលេចធ្លោខ្លាំងតាំងពីកូវីដផ្ទះកាលពីឆ្នាំមុន។ដោយសារតែស៊ូហ្សាណា ហាក់មានយ៊ីអ៊ុនល្អបែបនេះហើយទើបកន្លងមកនាងត្រូវបានគេផ្គូរផ្គងថាជាគូប្រជែងដ៍ស្វិតស្វាញរបស់ស្រីស្រស់នាងតន់ ច័ន្ទសីម៉ា របស់Galaxy ដែលមានភាពលេចធ្លោប្រចាំផលិតកម្មដូចគ្នា។ប៉ុន្ដែគេកត់សម្គាល់ថានៅឆ្នាំ២០២៣ នេះនាងស៊ូហ្សាណា ក៍មិនទាន់មានបទថ្មីណាទប់ទល់នាងច័ន្ទសីម៉ា ដែរហើយបើនៅតែបែបនេះទៀតនោះគឺនាងមិនអាចតាមទាន់តែម្ដង ព្រោះថានារយៈពេលចុងក្រោយនេះគឺមានតែនាងសីម៉ា ម្នាក់ប៉ុណ្ណោះដែលមានដៃគូចម្រៀងល្អជាងគេដោយសារតែលោកព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ និងខេម បានក្លាយទៅជាដៃគូផ្ដាច់មុខរបស់នាងទៅហើយ ខណៈដែលស៊ូហ្សាណា បានបាត់ដៃគូសំខាន់ជាបន្ដបន្ទាប់ក្នុងនោះមានដូចជាលោកដួង វីរៈសិទ្ធ និងសុវត្ថិ មុនីនាគ ជាដើម ខណៈការចាប់ដៃគូរបស់នាងជាមួយលោកលឹម តិចម៉េង អត់ទៀងទាត់។ស៊ូហ្សាណា ក្រៅពីចាញ់ប្រៀបរឿងមិនអាចមានដៃគូខ្លាំងៗដូចនាងច័ន្ទសីម៉ា នោះនៅឆ្នាំ២០២៣ នេះតាមអ្នកដឹកនាំកម្មវិធីសិល្បៈបង្ហើបថាអ្នកចម្រៀងទាំងពីរក៍មានតម្លៃខ្លួនខុសគ្នាឆ្ងាយណាស់ដែរពោលគឺសីម៉ា ស៊ីថ្លៃជាងគេក្នុងចំណោមអ្នកចម្រៀងផ្នែកយុវវ័យនាពេលបច្ចប្បន្ន។

ថ្វីត្បិតតែនាងតន់ ច័ន្ទសីម៉ា មិនទាន់ឈានឡើងដល់ចំណុចកំពូលនៅហង្សមាសនិងទីផ្សារចម្រៀងជាទូទៅមែន ប៉ុន្ដែនាងមានភាពលេចធ្លោជាងម្ចាស់ពានមួយចំនួនទៀតនៅហង្សមាសពិសេសគឺឆក់បានស្ពតពាណិជ្ជកម្មធំៗដែលកើបបានលុយរាប់សិបម៉ឺនដុល្លារក្នុង១ឆ្នាំៗនេះ។តារាវ័យ២៣ឆ្នាំ រូបនេះក៍ត្រូវបានថៅកែហង្សមាសពេញចិត្តដោយផ្ដល់តំណែងជាតួឯកភាពយន្ដជាបន្ដបន្ទាប់ដល់រូបនាងផងដែរ ដើម្បីរុញនាងឲ្យទៅមុខ បើទោះជាការច្រៀងបទជាភាសារខ្មែររបស់នាងត្រូវបានអ្នកជំនាញសិល្បៈលើកឡើងថានៅមានកម្រិតក្ដី ។អ្វីដែលគូរឲ្យកត់សម្គាល់នោះការប្រឡូកអាជីពចម្រៀងរបស់សីម៉ា ជាង៧ឆ្នាំនេះនាងត្រូវបានគេចាត់ទុកថាជាតារាដែលមានទ្រព្យច្រើនម្នាក់ក្នុងចំណោមស្រីស្អាតជាច្រើនទៀតពោលគឺប្រមាណជាងកន្លះលានដុល្លារក្នុងនោះគិតទៅលើផ្ទះផ្ទាល់ខ្លួនរបស់នាង២ល្វែង ,រថយន្ដJeep Rubicon និងហាងខោអាវជាដើម។

ទោះជានាងរ៉េត ស៊ូហ្សាណា ត្រូវបានគេចាត់ទុកថានាងជាអ្នកលេងសម្រស់ម្នាក់នៅហង្សមាស ហើយជាមុខសញ្ញានៃការតាមប្រម៉ាញ់បេះដូងពីមន្រ្ដីធំៗមួយចំនួនក្ដី ប៉ុន្ដែតាំងពីលោកជំទាវឡុង ស្រីមុំ ភរិយាឧកញ៉ាព្រាប សុវត្ថិ ប្រកាសថាកូនកូនកំលោះទី២របស់គាត់គឺសុវត្ថិ មុនីនាគ មិនមែនជាង្សារនាងមកពេលនេះគេឃើញស្រីស្រស់ហាក់ស្រងូតស្រងាត់ប្លែក និងមិនដែលបង្ហាញភាពស្និតស្នាលគ្នាជាមួយមុនីនាគ តាមរយៈការដើរកម្សាន្ដជាមួយគ្នា ,ទៅលេងញាំអាហារនៅហាងឧកញ៉ា និងថតTik Tok រួមគ្នាដូចមុនទៀតឡើយ បើទោះជានាងអត់ធ្លាប់បញ្ចេញសារណាមួយទាក់ទងការអាកអន់ស្រពោនចិត្តរឿងនេះក្ដី។ប៉ុន្ដែគេជឿរថាសម្រស់ដូចនាងហ្សាណា កាន់តែគូរឲ្យក្នក់ក្នាញ់បែបនេះច្បាស់ណាស់ថាមិនខ្វះទេបុរសដែលចង់ធ្វើជាម្ចាស់បេះដូងនាង ខណៈដែលកាលពីដើមឆ្នាំ២០២០ ស្រីស្អាតក៍ធ្លាប់បញ្ចេញសញ្ញាថានាងមានម្ចាស់បេះដូងទៅហើយដែរ តាមរយៈរូបភាពកាន់ដៃប្រុសម្នាក់ តែរឿងនោះបែជាស្ងប់ស្ងាត់ទៅវិញ ព្រោះនៅទីបំផុតស្រីស្អាតជ្រើសផ្លូវសាងស្នេហ៍ដោយមិនបើកចំហឡើយ។

មជ្ឈដ្ឋានមហាជនរងចាំមើលថានាងរ៉េត ស៊ូហ្សាណា នឹងរៀបក្បួនបែបណាទៅដើម្បីធ្វើឲ្យទីផ្សារចម្រៀងរបស់នាងស្ទុះឡើងជាងនេះឬមិនឲ្យនាងច័ន្ទសីម៉ា វ៉ាដាច់ឆ្ងាយពេកនោះ ព្រោះថាពេលនេះនៅហង្សមាសមិនមែនតែរូបនាងម្នាក់ឡើយ តែតារាស្រីសឹងតែគ្រប់គ្នាទៅហើយដែលពិបាករកដៃគូ ដោយសារតែអ្នកចម្រៀងប្រុសល្បីៗត្រូវGalaxy ទិញទៅជាបន្ដបន្ទាប់។សម្រាប់នាងហ្សាណា វិញប្រសិនបើគ្មានអ្វីថ្មីទេ នោះច្បាស់ជាទីផ្សារចម្រៀងរបស់នាងមានភាពប្រែប្រួលនាពេលដ៍ខ្លីខាងមុខនេះជាមិនខាន បើទោះជានាងឈជើងនៅទ្រនុំធំហង្សមាសក្ដី។ប៉ុន្ដែអ្នកជំនាញសិល្បៈលោកគួច ខេវិន ធ្លាប់អះអាងថាតារាទាំងអស់នៅហង្សមាសគឺផលិតកម្មគេបង្កើតការងារឲ្យធ្វើតាមរយៈConcerts ជាច្រើននៅទូរទស្សន៍គេ ហេតុនេះទោះជាមិនសូវមានការងារពីខាងក្រៅក៍តារាគេអាចរស់បានដែរ៕
