Friday, July 4, 2025
Homeព័ត៌មានអន្តរជាតិអាមេរិក៖៥ខែចុងក្រោយកងទព័រុស្សី ស្លាប់២ម៉ឺននិង របួសជាង៨ម៉ឺននាក់

អាមេរិក៖៥ខែចុងក្រោយកងទព័រុស្សី ស្លាប់២ម៉ឺននិង របួសជាង៨ម៉ឺននាក់

សេតវិមានបានប៉ាន់ប្រមាណកាលពីថ្ងៃចន្ទថា យោធារបស់រុស្ស៊ីបានរងរបួសធ្ងន់ចំនួន១០ម៉ឺននាក់ក្នុង រយៈ ពេលប្រាំខែចុងក្រោយក្នុងការប្រយុទ្ធជាមួយអ៊ុយក្រែននៅក្នុងតំបន់ Bakhmut ។

អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានលោក John Kirby បានប្រាប់អ្នកយកព័ត៌មានថា តួលេខនេះ ផ្អែក លើការប៉ាន់ប្រមាណរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកដែលក្នុងនោះរួមមានអ្នកស្លាប់ជាង២ម៉ឺននាក់ដែលពាក់កណ្តាលនៃចំនួននោះមកពីក្រុមទាហានស៊ីឈ្នួល Wagner ។ លោកបានបន្តថា ការវាយ លុករបស់រុស្ស៊ីនៅតំបន់Bakhnutបានជាប់គាំង និងបរាជ័យ។

លោកKirby បាននិយាយថា ការប៉ុនប៉ងរបស់រុស្ស៊ីក្នុងការវាយលុកនៅ Donbas ទទួលបានជោគជ័យតែតំបន់ Bakhmut បានបរាជ័យ” ។ រុស្ស៊ីមិនអាចដណ្តើមយកទឹកដីយុទ្ធសាស្ត្រ និងទីតាំងសំខាន់ណាមួយពិតប្រាកដ បានទេ។

លោកបានបញ្ជាក់ថា រុស្ស៊ីបានអស់ស្តុកយោធា និងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ហើយចាប់តាំងពីខែធ្នូ មក យើងប៉ាន់ប្រមាណថា រុស្ស៊ីបានទទួលរងគ្រោះច្រើនជាង ១០ម៉ឹននាក់ រួមទាំងជាង ២ម៉ឺននាក់បានស្លាប់នៅក្នុង សមរភូមិ ដែលជិតពាក់កណ្តាលនៃពួកគេគឺជាទាហាន Wagner ។

លោកKirby បដិសេធមិននិយាយថា តើទាហានអ៊ុយក្រែនប៉ុន្មាននាក់ត្រូវបានសម្លាប់ ឬរងរបួសក្នុងការប្រយុទ្ធគ្នា នោះ។ ទោះជាយ៉ាងណាក៏ដោយលោក Milley បាននិយាយក្នុងខែវិច្ឆិកាថាអ្នកស្លាប់និងរបួសអ៊ុយក្រែន ប្រ ហែលជាប្រហែល១០ម៉ឺននាក់ផងដែរ៕

RELATED ARTICLES