ក្រុមមន្ត្រីបាននិយាយថា រុស្សីបានបាញ់មីស៊ីលហ្វូងជាង ២០គ្រាប់ និងយន្តហោះគ្មានមនុស្សបើក២គ្រឿងមក លើទីក្រុងគៀវនិងផ្នែកផ្សេងទៀតរបស់អ៊ុយក្រែនកាលពីព្រឹកថ្ងៃសុក្រដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់និងបានវាយប្រហារអគារលំនៅដ្ឋានមួយនៅកណ្តាលអ៊ុយក្រែន។
ស៊ីរ៉ែនវាយឆ្មក់តាមអាកាសបានបន្លឺឡើងជុំវិញរដ្ឋធានីក្នុងការវាយប្រហារលើកដំបូងប្រឆាំងនឹងទីក្រុងក្នុងរយៈពេលជិតពីរខែហើយកងកម្លាំងអាកាសរបស់អ៊ុយក្រែនបានស្ទាក់ចាប់មីស៊ីលគ្រឿង និងយន្តហោះគ្មាន មនុស្ស បើកចំនួន ២គ្រឿងពីលើទីក្រុងគៀវ។ នេះបើយោងតាមរដ្ឋបាលទីក្រុង គៀវ។រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងរបស់ អ៊ុយក្រែន លោក Ihor Klymenko បាននិយាយថា មនុស្ស ៥នាក់ នាក់បានស្លាប់និងមួយចំនួនបានរងរបួសនៅ ក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីនៅទូទាំងប្រទេសអ៊ុយក្រែនកាលពីថ្ងៃសុក្រខណៈដែលគ្រាប់រ៉ុក្កែតបានវាយប្រហារផ្នែកកណ្តាលនៃប្រទេស និងតំបន់ទីក្រុងគៀវ។យោងតាមទីភ្នាក់ងារព័ត៌មាន Interfax បានឱ្យដឹង ថា មានការផ្ទុះផងដែរនៅក្នុងទីក្រុង Kremenchuk និង Poltava។ប្រមុខរដ្ឋបាលយោធាទីក្រុងគៀវបាននិយាយថា នេះជាការវាយប្រហារដោយមីស៊ីលរុស្ស៊ីលើកដំបូង លើរដ្ឋធានីក្នុងរយៈពេល ៥១ ថ្ងៃ។
ណាតូៈអ៊ុយក្រែន ទទួលបានសព្វាវុធប្រយុទ្ធតាមការសន្យា

លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ បាននិយាយថាសម្ព័ន្ធមិត្តណាតូនិងបណ្តា ប្រទេសដៃគូ បានផ្តល់ឲ្យអ៊ុយក្រែននូវរថពាសដែកចំនួន ១៥៥០គ្រឿង និងរថក្រោះចំនួន ២៣០ ដើម្បីបង្កើតជាអង្គភាពនិង ជួយដណ្តើមយកទឹកដីពីកងកម្លាំងរុស្ស៊ីមកវិញ។ជំនួយនេះស្មើនឹង៩៧ភាគរយនៃជំនួយដែលបាន សន្យាពីបណ្តា ប្រទេសទាំងនោះ។
លោក Stoltenberg បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថាសរុបមក យើងបានហ្វឹកហាត់ និងបំពាក់កងពលតូចរថពាសដែកថ្មីចំនួន ៩ របស់អ៊ុយក្រែន។ នេះនឹងធ្វើឲ្យអ៊ុយក្រែនស្ថិតក្នុងជំហរ រឹងមាំដើម្បី បន្តដណ្តើមយកទឹកដីដែលរុស្ស៊ីកាន់កាប់ត្រឡប់មកវិញ។

ទាហានជាង៣ម៉ឺននាក់ត្រូវបានគេប៉ាន់ស្មានថានឹងបង្កើតកងពលតូចថ្មី។ សម្ព័ន្ធមិត្តរបស់អ៊ុយក្រែនក៏បានបញ្ជូន គ្រាប់រំសេវយ៉ាងច្រើនហើយប្រទេសដៃគូណាតូមួយចំនួន ដូចជាស៊ុយអែតនិងអូស្ត្រាលីក៏ បានផ្តល់រថពាសដែក ផងដែរ។
ប្រទេសសមាជិកណាតូក៏បានផ្តល់ប្រព័ន្ធប្រឆាំងយន្តហោះ និងកាំភ្លើងធំផងដែរ ខណៈដែលប៉ូឡូញ និងសាធារ ណរដ្ឋឆេក បានផ្តល់យន្តហោះ MiG-29 ដែលផលិតដោយសូវៀត។

លោកStoltenbergបានសង្កត់ធ្ងន់លើការគាំទ្រផ្នែកយោធាដែលមិនធ្លាប់ មានពីមុនមកចំពោះអ៊ុយក្រែន ប៉ុន្តែ បានព្រមានថា យើងមិនគួរមើលស្រាលរុស្ស៊ីទេ។
លោក Stoltenberg បាននិយាយថា កិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែកក្កដា នៅប្រទេសលីទុយអានី នឹងរៀបចំផែនការសម្រាប់ កម្មវិធីគាំទ្រច្រើនឆ្នាំសម្រាប់អ៊ុយក្រែន។

លោកStoltenbergបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប្រ៊ុចសែលថា នេះនឹងធ្វើឱ្យអ៊ុយក្រែនស្ថិតក្នុងជំហររឹង មាំដើម្បីបន្តដណ្តើមយកទឹកដីដែលបានកាន់កាប់មកវិញ៕

