ឆ្លើយតបទៅនឹងការអះអាងដែលថាអ៊ុយក្រែនបានប៉ុនប៉ងធ្វើឃាតប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន)លោក Dmitry Peskov អ្នកនាំពាក្យរបស់លោក បានច្រានចោល កាលពីថ្ងៃព្រហស្បតិ៍ដោយនិយាយថាជា ការប្រឌិតព័ត៌មាន។

លោកPeskov បានប្រាប់អ្នកយកព័ត៌មានថា ទេ យើងមិនចាប់អារម្មនឹងរបាយការណ៍ទាំងនេះទេ ។ មានការប្រ ឌិតពត៌មានបែបនេះជាច្រើនសព្វថ្ងៃនេះ។ វាគ្មានហេតុផលអ្វីដែលត្រូវជឿវាឡើយ។
កាលពីថ្ងៃពុធ កាសែតអាល្លឺម៉ង់ Bild បានចុះផ្សាយរឿងមួយដែលមានចំណងជើងថា គ្រឿងផ្ទុះ ១៧គីឡូក្រាម ត្រូវបានគេសន្មត់ថាប៉ុនប៉ងសម្លាប់លោក ពូទីន ដោយអះអាងថាដ្រូនអ៊ុយក្រែនដែល បានធ្លាក់នៅជិតទីក្រុង មូស្គូកាលពីថ្ងៃអាទិត្យបានតម្រង់គោលដៅប្រធានាធិបតីរុស្ស៊ីខ្លួនឯង ហើយអាជ្ញាធររុស្ស៊ីកំពុងព្យាយាមបិទបាំង រឿងនេះ។
កាសែតអាល្លឺម៉ង់ បានដកស្រង់សម្តីសកម្មជនអ៊ុយក្រែន Yuri Romanenko ដែលអះអាងថា ចារកម្មអ៊ុយក្រែន បានបញ្ជូនយន្តហោះគ្មានមនុស្សបើក សំដៅទៅលោកពូទីនក្នុងអំឡុងពេលទស្សនកិច្ចរបស់ លោកទៅកាន់សួន ឧស្សាហកម្ម Rudnevo នៅខាងក្រៅទីក្រុងម៉ូស្គូ។ យន្តហោះគ្មានមនុស្សបើកត្រូវបានចោទប្រកាន់ថា បានឆ្លង កាត់ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីដោយមិនបានរកឃើញ ហើយបានធ្លាក់នៅមិនឆ្ងាយ ពីទីតាំងគោលដៅ។ កាសែតដដែលនោះបានពណ៌នា ថាលោកRomanenko ថាជាអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយ សេវា កម្មស៊ើបការណ៍សម្ងាត់របស់ទីក្រុងគៀវ។
ការធ្លាក់យន្តហោះគ្មានមនុស្សបើក UJ-22 កាលពីថ្ងៃអាទិត្យ ត្រូវបានរាយការណ៍យ៉ាងទូលំទូលាយ នៅក្នុងប្រ ព័ន្ធផ្សព្វផ្សាយរុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយUAV ត្រូវបានរកឃើញនៅក្នុងស្រុក Bogorodsky ចម្ងាយប្រ ហែល៣០គីឡូម៉ែត្រពីជាយក្រុង Moscow ភាគខាងកើត និងប្រហែល ២០គីឡូម៉ែត្រពី Rudnevo ។ វាមានគ្រាប់ រំសេវ C4 ចំនួន ៣០ ដុំ ទម្ងន់ប្រហែល ១៧ គីឡូក្រាមនៅលើយន្តហោះ។ យន្តហោះគ្មានមនុស្សបើកចំនួន ៣ គ្រឿងទៀត ដែលជាប្រភេទ quadcopter តូចៗទាំងអស់ ត្រូវបាន គេរកឃើញនៅជិតរដ្ឋ ធានីរុស្ស៊ីកាលពីថ្ងៃចន្ទ ផងដែរ។

ដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់លោកពូទីនទៅកាន់Rudnevoនៅចំណុចណាមួយក្នុងសប្តាហ៍នេះ ត្រូវបានលើកឡើងដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីកាលពីថ្ងៃអាទិត្យ។ លោកប្រធានាធិបតីបានមកដល់សួនឧស្សា ហកម្មកាលពីថ្ងៃព្រហស្បតិ៍ដោយចំណាយពេលជាងមួយម៉ោងក្នុងការជួបជាមួយមន្ត្រីសាមសិបនាក់និងអ្នតំណាងនៃឧស្សាហកម្មអវកាសរបស់រុស្ស៊ី។ លោកពូទីនបានហៅអាកាសចរណ៍ដ្រូនថាសារៈសំខាន់ បំផុតសម្រាប់ អធិបតេយ្យភាពសេដ្ឋកិច្ច ដែលរុស្ស៊ីគួរតែខិតខំមិនគ្រាន់តែរក្សាល្បឿនជាមួយនឹងការប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែត្រូវជា ជំហានទៅមុខ ។ លោកក៏បានពិភាក្សាអំពីសារៈសំខាន់នៃការផលិត UAVs របស់រុស្ស៊ីយ៉ាងច្រើនផង ដែរ៕