ប៉ូលិសថៃបានចាប់ខ្លួនស្ត្រីម្នាក់ដែលសង្ស័យថាបានសម្លាប់មនុស្ស១៣នាក់ដោយប្រើប្រាស់ថ្នាំគ្រាប់ជាមួយសារធាតុពុលស៊ីយ៉ានីត(Cyanide)ដោយនិយាយថាពួកគេនឹងពង្រីកការស៊ើបអង្កេតបន្ថែមទៀតទៅលើការស្លាប់ជាបន្តបន្ទាប់ដែលធ្វើអោយកក្រើកនៅក្នុងប្រទេសថៃ។នេះបើយោងតាមការចុះផ្សាយរបស់សារព័រមានរ៉យទ័រកាលពីថ្ងៃសុក្រទី២៨ខែមេសា ឆ្នាំ ២០២៣។

ប៉ូលីសបាននិយាយថាជនសង្ស័យមានឈ្មោះថា Sararat Rangsiwuthaporn អាយុ ៣៦ ឆ្នាំត្រូវបានចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុនទៅលើជនរងគ្រោះម្នាក់ខណៈដែលការស្លាប់ផ្សេងទៀតកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។ ទោះជាយ៉ាងណាក៏ដោយស្ត្រីរួបនេះបានបដិសេធការធ្វើខុស។
SararatRangsiwuthaporn ដែលរៀបការជាមួយប៉ូលីសជាន់ខ្ពស់ម្នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ ជុំវិញករណីឃាតកម្មចំនួនប្រាំបួនដែលបានកើតឡើងក្នុងរយៈពេលជាច្រើនឆ្នាំ។ប៉ូលីសជឿថាលុយគឺជាហេតុផលក្នុងការសម្លាប់ ប៉ុន្តែបាននិយាយថា Sararat ដែលមានផ្ទៃពោះ ៤ ខែ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានបញ្ហាផ្លូវចិត្តពីមុនមក។
លោកវរសេនីយ៍ឯក Anek Thaosuparp បាននិយាយដោយឡែកថាយើងមានភស្តុតាងដើម្បីភ្ជាប់នាងទៅនឹងសារធាតុពុលស៊ីនយ៉ានីត។សមត្ថកិច្ចបានរកឃើញសារធាតុញៀនមួយនៅផ្ទះស្ត្រីដែលសមត្ថកិច្ចជឿថាជាសារធាតុស៊ីយ៉ានីត ហើយសង្ស័យថានាងបំពុលតាមរយៈអាហារនិងភេសជ្ជៈដល់ជនរងគ្រោះ៕