មន្ត្រីអាមេរិកបាននិយាយថា ប្រធានាធិបតីកូរ៉េខាងត្បូង លោកយុនស៊ុកយុលនិងប្រធានាធិបតីអាមេរិក លោកចូបៃដិននឹងចេញសេចក្តីថ្លែងការណ៍រួមមួយហៅថា Washington Declaration ដែលសម្ព័ន្ធមិត្តទាំងពីនឹងបង្កើតស្ថាប័នពិគ្រោះយោបល់នុយក្លេអ៊ែររួមគ្នាដែលជាជាមធ្យោបាយនៃការពង្រឹងការរារាំងបន្ថែមរបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ការពារទីក្រុងសេអ៊ូល។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានយន់ហាប់កាលពីថ្ងៃពុធទី២៦ខែមេសាឆ្នាំ ២០២៣។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ដែលបាននិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានថ្លែងថាថា សម្ព័ន្ធមិត្តនឹងបង្កើត ក្រុមប្រឹក្សានុយក្លេអ៊ែរថ្មីមួយដែលត្រូវបានយកគំរូតាមក្រុមផែនការនុយក្លេអ៊ែររបស់អង្គការណាតូ ហើយនឹងផ្តល់ ការយល់ដឹងបន្ថែមដល់កូរ៉េខាងត្បូង អំពីរបៀបដែលសហរដ្ឋអាមេរិកមានផែនការនិងរៀបចំសម្រាប់ឧបទ្ទវហេតុសំខាន់ៗ។

ខណៈពេលដែលសម្ព័ន្ធមិត្តនឹងបញ្ជាក់ថា ការទូតជាមួយកូរ៉េខាងជើងគឺជាដំណោះស្រាយដ៏ល្អបំផុត ទីក្រុងវ៉ាស៊ីនតោននឹងប្រកាសថាខ្លួននឹងដាក់ពង្រាយបច្ចេកវិទ្យាយោធារួមទាំងនាវាមុជទឹកមីស៊ីលផ្លោងទៅកាន់កូរ៉េខាងត្បូងក្នុងការបង្ហាញកម្លាំង។នេះបើយោងតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយតាមទូរស័ព្ទ។ ពួកគេបាននិយាយថា វានឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាវាមុជទឹកចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០។
មន្ត្រីម្នាក់បាននិយាយថានាវាមុជទឹកផ្ទុកដោយមីស៊ីលដើរដោយនុយក្លេអ៊ែររបស់អាមេរិកនឹងធ្វើទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូងជាលើកដំបូងក្នុងរយៈពេលជាច្រើនទស្សវត្ស ដែលជាផ្នែកមួយនៃខែលការពារនុយក្លេអ៊ែរដែលត្រូវបានពង្រឹង។ជាការតបស្នងវិញទីក្រុងសេអ៊ូលនឹងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ៕