Friday, August 22, 2025
Homeព័ត៌មានជាតិក្មេងស្រី១៤ឆ្នាំ លង់ទឹកសមុទ្រស្លាប់

ក្មេងស្រី១៤ឆ្នាំ លង់ទឹកសមុទ្រស្លាប់

ខេត្តកោះកុង ៖ ក្មេងស្រីជំទង់ម្នាក់ បានចុះទៅលេងទឹកសមុទ្រ តែម្នាក់ឯង ក្រោយមកក៏លង់ទឹក និងត្រូវបាន ប្រជាពលរដ្ឋព្យាយាមចុះស្រង់ ជួយសង្គ្រោះភ្លាមៗដែរ តែអកុសល ក្មេងស្រីរង គ្រោះបានស្លាប់បាត់ទៅហើយ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៤០នាទីព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុច ក្រោយកាស៊ីណូ ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា។

ក្មេងស្រីរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះអែម ស៊ូ អាយុ១៤ឆ្នាំ មានលំនៅ ភូមិចាំយាម ឃុំ ប៉ាកខ្លង ស្រុកមណ្ឌលសីមា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញក្មេងស្រីរងគ្រោះខាងលើ បានចុះទៅងូតទឹកសមុទ្រលេង នៅត្រង់ចំណុចកើតហេតុតែម្នាក់ឯង លុះក្រោយមក មិនដឹងថាយ៉ាងម៉េច ស្រាប់តែបានលង់ទឹក ធ្វើឱ្យកើតមានការផ្អើលឆោឡោដល់ប្រជាពលរដ្ឋនៅក្បែរនោះ ប្រញាប់ចុះជួយស្រង់ឡើងមកលើគោក ដើម្បីសង្គ្រោះដែរ តែអកុសល យឺតពេលទៅហើយ ពោលគឺក្មេងស្រីរងគ្រោះបានស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបបញ្ជាក់ថា ក្មេងស្រីរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សព ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES