Friday, June 27, 2025
Homeព័ត៌មានអន្តរជាតិវៀតណាម ​ដោះលែង​អ្នក​ទោស​២៥០០​នាក់ រួមមានកម្ពុជាដែរ

វៀតណាម ​ដោះលែង​អ្នក​ទោស​២៥០០​នាក់ រួមមានកម្ពុជាដែរ

ប្រទេសវៀតណាមបានប្រកាសកាលពីថ្ងៃពុធថាខ្លួននឹងដោះលែងអ្នកទោសប្រមាណ២៥០០នាក់នៅមុនថ្ងៃខួបឯករាជ្យជាតិរបស់ប្រទេសនេះប៉ុន្តែការលើកលែងទោសឆ្នាំនេះមានចំនួនតិចជាងប៉ុន្មានឆ្នាំមុនៗ ហើយមិនរាប់បញ្ចូលសកម្មជនទេ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានAnewsកាលពីថ្ងៃពុធទី៣១ សីហា​២០២២។

ប្រភពព័ត៌មានខាងលើបានអោយដឹងទៀតថាអ្នកដែលត្រូវបានកាត់ទោសពីបទ ឃោសនាប្រឆាំងនឹងរដ្ឋ ឬការប៉ុនប៉ងផ្តួលរំលំរបបកុម្មុយនិស្តដែលជាបទចោទប្រកាន់ ជារឿយៗរបស់អាជ្ញាធរវៀតណាមទៅលើសកម្មជន នឹងមិនត្រូវបានគេដោះលែងឡើយ

លោក Pham Thanh Ha អនុប្រធានការិយាល័យប្រធានាធិបតីបាននិយាយថា ការលើកលែងទោសទ្រង់ទ្រាយធំឆ្នាំនេះគឺមានចំនួនតិចតូចបំផុតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារ បទប្បញ្ញត្តិកាន់តែតឹងតែងលើការលើកលែងទោស។

ក្នុងឆ្នាំ២០១៥អ្នកទោសជាង១៨០០០នាក់ត្រូវបានដោះលែងខណៈពេលដែលឆ្នាំមុនដោះលែង ៣០០០នាក់ ជាធម្មតា ប្រទេសនេះមិនដែលដោះលែងសកម្មជនទេ។

ជនបរទេសចំនួន១៦នាក់ មកពីអូស្ត្រាលី បារាំង នីហ្សេរីយ៉ា ឡាវ ចិន កាណាដា កម្ពុជា សហរដ្ឋអាមេរិក និងម៉ាឡេស៊ី ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានដោះលែងពីថ្ងៃព្រហស្បតិ៍។មុនទិវាឯករាជ្យគឺថ្ងៃសុក្រ៕

RELATED ARTICLES