Saturday, June 28, 2025
Homeព័ត៌មានអន្តរជាតិតៃវ៉ាន់​ព្រមានវាយប្រហារចិន ​បើនៅតែបន្តរំលោភ​ដែនអាកាស និង​ដែនទឹក​

តៃវ៉ាន់​ព្រមានវាយប្រហារចិន ​បើនៅតែបន្តរំលោភ​ដែនអាកាស និង​ដែនទឹក​

កាលពីថ្ងៃពុធ​កោះតៃវ៉ាន់ បានព្រមានចិនធ្ងន់ៗថា ខ្លួននឹងអនុវត្តសិទ្ធិការការពារខ្លួន និង ការវាយប្រហារតបត ប្រសិនបើយន្តហោះចម្បាំងនិងនាវាចម្បាំងរបស់ចិនរំលោភចូលទឹកដីរបស់ខ្លួនបន្ទាប់ពីការធ្វើសមយុទ្ធយោធាដ៏ធំរបស់ទីក្រុងប៉េកាំងនៅជុំវិញកោះតៃវ៉ាន់។

នៅពេលសួរថាតើតៃវ៉ាន់នឹងឆ្លើយតបយ៉ាងដូចម្តេច ប្រសិនបើយន្តហោះចម្បាំងនិងនាវាកងទ័ពជើងទឹករបស់ចិន នៅតែបន្តចូលទៅក្នុងដែនអាកាស និងដែនទឹករបស់ខ្លួន មន្ត្រីការពារជាតិម្នាក់បានឆ្លើយថានៅពេលការលុកលុយកាន់តែខិតជិតដល់តៃវ៉ាន់វិធានការតបតរបស់យើងនឹងកាន់តែខ្លាំង ដែរ។

ឧត្តមសេនីយ Lin Wen-huang នាយកប្រតិបត្តិការ និងផែនការបាននិយាយថាយើងនឹងប្រើប្រាស់កងទ័ពជើងទឹក និងអាកាសនិងភ្លើងព្រមាននៅតាមឆ្នេរសមុទ្រដើម្បីវាយលុកកងទ័ពរំដោះប្រជាជនចិនដែលចូលក្នុងទឹកដីរបស់ខ្លួន។

លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា នៅពេលដែលយន្តហោះនិងកប៉ាល់របស់ស្ថិតនៅក្នុងដែនសមុទ្រនិងដែនអាកាសយើងនឹងធ្វើសកម្មភាពដោយអនុលោមតាមបញ្ជាប្រតិបត្តិការដើម្បីអនុវត្តសិទ្ធិការពារខ្លួនដើម្បីប្រឆាំងនឹងការវាយប្រហារ

នៅពេលដែលសុំអោយធ្វើអត្ថាធិប្បាយពាក់ព័ន្ធទៅនឹងយន្តហោះគ្មានមនុស្សបើករបស់ចិននាពេលថ្មីៗនេះលោកក៏បាននិយាយផងដែរថាតៃវ៉ាន់នឹងវាយប្រហារប្រឆាំងទៅវិញ។កាលពីម្សិលមិញយោធារបស់តៃវ៉ាន់បានបាញ់ព្រមានជាលើកដំបូងដើម្បីទប់ទល់នឹងយន្តហោះគ្មានមនុស្សបើករបស់ចិនដែលបានហោះចូលទៅក្នុងតំបន់ហាមឃាត់នៅជិតKinmen

RELATED ARTICLES