Friday, June 27, 2025
Homeព័ត៌មានអន្តរជាតិការសិក្សា ៖ ថ្នាំគ្រាប់ព្យាបាលកូវីដ​ Paxlovi មានអត្ថប្រយោជន៍តិចតួចចំពោះមនុស្សវ័យជំទង់

ការសិក្សា ៖ ថ្នាំគ្រាប់ព្យាបាលកូវីដ​ Paxlovi មានអត្ថប្រយោជន៍តិចតួចចំពោះមនុស្សវ័យជំទង់

យោងតាមការសិក្សាដ៏ធំមួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី២៥ សីហា​២០២២ បានរកឃើញថា​ថ្នាំគ្រាប់ Paxlovidប្រឆាំងកូវីដ-១៩របស់ក្រុមហ៊ុន Pfizerផ្តល់អត្ថប្រយោជន៍តិចតួចឬគ្មានទាល់តែសោះសម្រាប់​មនុស្សវ័យជំទង់ខណៈពេលដែលវានៅតែអាចជួយកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យនិងការស្លាប់សម្រាប់មនុស្សវ័យចំណាស់ដែលមានហានិភ័យខ្ពស់។

ទោះជាយ៉ាងណាក្តីវេជ្ជបណ្ឌិត David Boulware អ្នកស្រាវជ្រាវ និងគ្រូពេទ្យនៃសាកលវិទ្យាល័យ Minnesota ដែលមិនចូលរួមក្នុងការសិក្សាបាននិយាយថា Paxlovid នឹងនៅតែមានសារៈសំខាន់សម្រាប់អ្នក​ដែលមានហានិភ័យ​ខ្ពស់បំផុតនៃជំងឺកូវីដ១៩ ធ្ងន់ធ្ងរ ដូចជាមនុស្សវ័យចំណាស់ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ប៉ុន្តែសម្រាប់ជនជាតិអាមេរិកវ័យក្មេងភាគច្រើនពិតជាមិនមានអត្ថប្រយោជន៍ច្រើនទេ

លទ្ធផលពីការសិក្សារបស់អ៊ីស្រាអែលដែលមានអ្នកជំងឺ ១០៩០០០នាក់ទំនងជាធ្វើអោយមានសំណួរអំពីការប្រើប្រាស់ថ្នាំ Paxlovid របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានដាក់អោយព្យាបាលសម្រាប់កូវីដ១៩ ដោយសារតែវាមានភាព​ងាយស្រួលនៅផ្ទះ។

រដ្ឋបាលលោកចូបៃឌិនបានចំណាយប្រាក់ជាង ១០ពាន់លានដុល្លារដើម្បីទិញថ្នាំនេះ ដាក់អោយមានតាមឱសថស្ថានរាប់ពាន់​កន្លែងតាមរយៈគំនិតផ្តួចផ្តើមសាកល្បងនិងព្យាបាលរបស់ខ្លួន។អ្នកស្រាវជ្រាវបានរកឃើញថាថ្នាំគ្រាប់Paxlovidបានកាត់​បន្ថយ​ការចូលមន្ទីរពេទ្យក្នុងចំនោមមនុស្សដែលមានអាយុពី៦៥ ឆ្នាំឡើងទៅប្រហែល ៧៥ភាគរយ នៅពេលផ្តល់ឱ្យភ្លាមៗ បន្ទាប់ពីការឆ្លង។ នោះ​គឺ​ស្រប​នឹង​លទ្ធផល​ពីមុន​ មុននឹងអនុញ្ញាត​ឱ្យ​ប្រើ​ថ្នាំ​ប្រភេទនេះនៅ​សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតប៉ុន្តែមនុស្សដែលមានអាយុពី៤០ទៅ៦៥ឆ្នាំមិនឃើញមានអត្ថប្រយោជន៍ដែលអាចវាស់វែងបាននោះទេ។នេះបើយោងតាមការវិភាគនៃកំណត់ត្រាវេជ្ជសាស្ត្រ៕

RELATED ARTICLES