Thursday, June 26, 2025
Homeព័ត៌មានអន្តរជាតិតុលាការធម្មនុញ្ញថៃ ព្យួរតំណែងនាយករដ្ឋមន្រ្តីប្រាយុទ្ធ​ចាន់អូចា

តុលាការធម្មនុញ្ញថៃ ព្យួរតំណែងនាយករដ្ឋមន្រ្តីប្រាយុទ្ធ​ចាន់អូចា

កាលពីថ្ងៃពុធទី២៤ ខែសីហា ឆ្នាំ២០២២ចៅក្រមតុលាការធម្មនុញ្ញបានបោះឆ្នោតដោយសំឡេង៥-៤​ទទួលយកញត្តិរបស់ គណបក្សប្រឆាំងសម្រាប់ការពិភាក្សាស្តីពីអាណត្តិកាន់តំណែងរបស់នាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចាដោយសម្រេចព្យួរតំណែងរបស់គាត់រហូតដល់មានការសម្រេចផ្លូវការមួយត្រូវបានធ្វើឡើង។នេះបើយោងតាមការចេញផ្សាយរបស់ កាសែត ថៃបាងកកប៉ុស្តិ៍។​

ការសម្រេចរបស់តុលាការធម្មនុញ្ញបានកើតឡើងបន្ទាប់ពីសមាជិកសភាគណបក្សប្រឆាំបានដាក់ញាតិសួរទៅតុលាការថាតើអាណត្តិរបស់លោកប្រាយុទ្ធគួរតែត្រូវបានចាត់ទុកថាផុតកំណត់ស្របតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញដែលកំណត់អាណត្តិនាយករដ្ឋមន្ត្រីត្រឹមប្រាំបីឆ្នាំដែរឬទេ?

បក្សប្រឆាំងអះអាងថា លោក ប្រាយុទ្ធ ដែលកាន់តំណែងតាំងពីរដ្ឋប្រហារឆ្នាំ២០១៤ មក លែងមានសិទ្ធិធ្វើជានាយករដ្ឋមន្រ្តីទៀតហើយ ព្រោះលោកកាន់តំណែងនេះបាន៨ឆ្នាំរួចហើយ ស្មើនឹង២អាណត្តិប៉ុន្តែភាគីលោក ប្រាយុទ្ធ បាននិយាយថា អាណត្តិរបស់លោករាប់ចាប់ពីការបោះឆ្នោតឆ្នាំ២០១៩ដែលធ្វើអោយលោកអាចនៅមានសិទ្ធិធ្វើជានាយករដ្ឋមន្រ្តីបន្តទៀតរហូតដល់ឆ្នាំ២០២៧។

ទោះជាយ៉ាងណាក្តីគេមិនទាន់ដឹងថា​នៅពេលណាទើបតុលាការធម្មនុញ្ញនឹងសម្រេចអោយបានច្បាស់លាស់អំពីសំណុំ រឿងនេះ។​

មន្ត្រីរដ្ឋាភិបាលម្នាក់បាននិយាយនៅដើមសប្តាហ៍នេះថាឧបនាយករដ្ឋមន្ត្រី ប្រាវីដ​វង់សូវាន់(Prawit Wongsuwan)ត្រូវបានគេរំពឹងថានឹងឡើងកាន់តំណែងជារដ្ឋមន្ត្រីចាំផ្ទះ។

កាលពីថ្ងៃអង្គារឧបនាយករដ្ឋមន្ត្រី Wissanu Krea-ngam បាននិយាយថាទោះបីជាលោក ប្រាយុទ្ធ​ ​ត្រូវបានព្យួរការងារជានាយករដ្ឋមន្ត្រីក៏ដោយក៏លោកនៅតែអាចបន្តធ្វើការជារដ្ឋមន្ត្រីការពារជាតិដដែល។

អតីតមេទ័ពប្រាយុទ្ធ ចាន់អូចាបានឡើងកាន់អំណាចក្នុងឆ្នាំ ២០១៤នៅពេលដែលលោកដឹកនាំរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីយីងឡាក់ប្អូនស្រីរបស់លោកថាក់ស៊ីនស៊ីណាវ៉ាត្រាដែលបច្ចុប្បន្នកំពុងរស់នៅនិរទេសក្រៅប្រទេស។ គាត់បានក្លាយជានាយករដ្ឋមន្ត្រីស៊ីវិលនៅឆ្នាំ២០១៩ បន្ទាប់ពីការបោះឆ្នោតដែលបានធ្វើឡើងក្រោមរដ្ឋធម្មនុញ្ញដែលព្រាងដោយយោធាកាលពីឆ្នាំ២០១៧៕

RELATED ARTICLES