Monday, June 30, 2025
Homeព័ត៌មានអន្តរជាតិជំនួបប្រជុំ អ៊ុយក្រែន-រុស្ស៊ី សម្រេចបានលទ្ធផល​៦ចំណុចសំខាន់ៗ

ជំនួបប្រជុំ អ៊ុយក្រែន-រុស្ស៊ី សម្រេចបានលទ្ធផល​៦ចំណុចសំខាន់ៗ

កិច្ចចរចាទល់មុខគ្នាលើកដំបូងក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយរវាងរុស្ស៊ីនិងអ៊ុយក្រែនបានចាប់ផ្តើមហើយកាលពីថ្ងៃអង្គារក្នុងទីក្រុងអ៊ីស្តង់ប៊ុលប្រទេសតួកគីដោយសម្រេចបានលទ្ធផល៦ចំនុចសំខាន់ៗដូចខាងក្រោមនេះ៖

១- រុស្ស៊ី យល់ព្រម កាត់បន្ថយការវាយលុក

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា កិច្ចចរចានេះនឹងកាត់បន្ថយសកម្មភាពយោធានៅក្នុងផ្នែកខ្លះនៃអ៊ុយក្រែន។ ជាពិសេសបានសន្យាថានឹងកាត់បន្ថយ យ៉ាងខ្លាំងប្រតិបត្តិការរបស់ខ្លួននៅជិតទីក្រុង Chernigov និងរដ្ឋធានី គៀវ ។

២-ការធានាសន្តិសុខមានលក្ខណៈដូចណាតូ

លោកDavidArakhamiaគណៈប្រតិភូអ៊ុយក្រែនបាននិយាយថា ទីក្រុងគៀវបានស្វែងរកការធានាសន្តិសុខស្រដៀងនឹងអ្វីដែលមាននៅក្នុងមាត្រា5នៃសន្ធិសញ្ញាអាត្លង់ទិកខាងជើង(NATO)។លោកបានដាក់ឈ្មោះប្រទេស រុស្ស៊ី អង់គ្លេស ចិន អាមេរិក តួកគី បារាំង កាណាដា អ៊ីតាលី ប៉ូឡូញ និងអ៊ីស្រាអែល ជាអ្នកផ្តល់ការធានាសន្តិសុខដែលអាចធ្វើទៅបាន។ លោក​បាន​បន្ត​ថា ពួកគេ​មួយ​ចំនួន​បាន​ផ្តល់​កិច្ច​ព្រមព្រៀង​បឋម​របស់​ពួកគេ​រួចហើយ។

៣-គ្មានប្លុកយោធា និងគ្មាននុយក្លេអ៊ែរ

លោក Medinsky បាននិយាយថា នៅក្នុងសំណើនេះ អ៊ុយក្រែនបានសន្យាថានឹងមិនចូលរួមជាមួយសម្ព័ន្ធមិត្តយោធាណា មួយមិនមែនធ្វើជាម្ចាស់ផ្ទះឬមូលដ្ឋានយោធាបរទេសនោះទេ។ សូម្បី​តែ​សមយុទ្ធ​យោធា​ក៏​តម្រូវ​ឱ្យ​មាន​ការ​យល់​ព្រម​ជា​មុន​ពី​ប្រទេសអ្នកធានាសន្តិសុខទាំង៨ខាងលើ។នេះ បើ​យោង​តាម​សំណើ​នេះ។ មន្ត្រីរូបនេះបានបន្ថែមថា ក្រុងគៀវក៏បានសន្យាថានឹងមិនស្វែងរកការទទួលបានអាវុធប្រល័យលោក រួមទាំងអាវុធនុយក្លេអ៊ែរផងដែរ។ប៉ុន្តែ​ជា​ថ្នូរ​ត្រឡប់មកវិញ​អ៊ុយក្រែន​សុំឲ្យ​រុស្ស៊ី​មិន​ជំទាស់​នឹង​ការ​ចូល​ជា​សមាជិក EU នៅ​ថ្ងៃ​ណា​មួយ។

៣-តំបន់គ្រីមៀនិងដូនបាស់(Crimea, Donbass មិនបានដោះស្រាយទេ

យោងតាម Medinsky ទីក្រុងគៀវបានយល់ព្រម ផ្អាកសកម្មភាពរយៈពេល 15 ឆ្នាំលើស្ថានភាពនៅគ្រីមៀ ហើយភាគីទាំងពីរនឹងសន្យាថានឹងមិនប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយនោះទេ។ នេះ​មិន​ត្រូវ​គ្នា​នឹង​ជំហរ​របស់​រុស្ស៊ី​ដែល​ថា​គ្រីមេ​គឺ​ជា​ផ្នែក​នៃ​ទឹកដី​របស់​ខ្លួន​នោះ​ទេ ហើយ​ក្រុង​គៀវត្រូវទទួលស្គាល់វាដូចនោះ។បេសកជនរុស្ស៊ីបាននិយាយថា អ៊ុយក្រែនក៏បានព្យាយាមបញ្ចូល ផ្នែកនៃតំបន់ Donetsk និង Lugansk ទៅក្នុងនិយមន័យនៃទឹកដីរបស់ខ្លួន ក្នុងគោលបំណងធានាសន្តិសុខក៏ប៉ុន្តែទីក្រុងមូស្គូបានទទួលស្គាល់ ជាផ្លូវការនូវសាធារណរដ្ឋប្រជាមានិត Donetsk និង Luganskជារដ្ឋអធិបតេយ្យភាពនៅក្នុងព្រំដែនតំបន់ពេញលេញ របស់ពួកគេប៉ុន្មានថ្ងៃមុនពេលបញ្ជូនកងទ័ពចូលទៅក្នុងអ៊ុយក្រែនកាលពីខែមុន។

៥-បញ្ហាព្រំដែន

Medinsky បាននិយាយថា ទីក្រុងគៀវ មិនបានបញ្ជាក់ថាតើខ្លួននឹងបោះបង់ការទាមទារទឹកដីរបស់ខ្លួនទៅឱ្យពួក សារណៈរដ្ឋDonetsk និង Lugansk ដែលផ្តាច់ខ្លួននោះទេខណៈអ៊ុយក្រែនបានគ្រប់គ្រងមួយផ្នែកធំនៃទាំងDonetskនិងLuganskហើយចាត់ទុកតំបន់ទាំងនោះជាទឹកដីរបស់ខ្លួន។

លោកArakhamia បានបញ្ជាក់យ៉ាងច្បាស់ថា ក្រុងគៀវនឹងអះអាងនូវអធិបតេយ្យភាពលើទឹកដីទាំងមូល ដែលអ៊ុយក្រែនមាននៅពេលប្រកាសឯករាជ្យនៅឆ្នាំ ១៩៩១ ដោយនិយាយថាមិនអាចមានការសម្របសម្រួលលើចំណុចនេះទេ។

៦-លក្ខខណ្ឌថ្មីសម្រាប់កិច្ចប្រជុំ ហ្សេឡិនស្គី-ពូទីន

ទីក្រុងម៉ូស្គូបានយល់ព្រមរៀបចំកិច្ចប្រជុំរវាងលោកពូទីន និងសមភាគីអ៊ុយក្រែនលោក ហ្សេឡិនស្គីដែលជាផ្នែកមួយនៃដំណាក់កាលចុងក្រោយនៃការចរចាលើសន្ធិសញ្ញាសន្តិភាពនាពេលអនាគត។ វិមានក្រឹមឡាំងធ្លាប់បាននិយាយថា កិច្ចប្រជុំបែបនេះអាចកំណត់ពេលបាន លុះត្រាតែឯកសារនេះត្រូវបានបញ្ចប់និងចុះហត្ថលេខាដោយរដ្ឋមន្ត្រីការបរទេសរៀងៗខ្លួន។

RELATED ARTICLES