ទោះបីជានៅលើផែនដីគ្មានសន្តិភាពទាល់តែសោះសម្រាប់អាមេរិកនិងរុស្ស៊ី ដោយសារតែបញ្ហាអ៊ុយក្រែន ប៉ុន្តែនៅលើលំហរអាកាសវិញវិញពួកគេ កំពុងធ្វើការជាមួយគ្នាយ៉ាងល្អនៅក្នុងកន្លែងបិទជិតនៃស្ថានីយ៍អវកាសអន្តរជាតិ។នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានប៊ីប៊ីស៊ី។
អវកាសយានិករុស្ស៊ីបីនាក់គឺលោកមេបញ្ជាការ Oleg Artemyev, Denis Matveev និង Sergey Korsakov បានចូលចតនៅស្ថានីយ៍អវកាសអន្តរជាតិដោយសុវត្ថិភាពកាលពីថ្ងៃសុក្រសម្រាប់បេសកកម្មរយៈពេលប្រាំមួយខែកន្លះ។
ISS គឺជាកិច្ចសហប្រតិបត្តិការរយៈពេល 23 ឆ្នាំរវាងសហរដ្ឋអាមេរិក រុស្ស៊ី និងប្រទេសដទៃទៀត។

អ្នកទាំងបីត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅដោយនាវិកដែលរួមមានជនជាតិអាមេរិកបួននាក់ រុស្ស៊ីពីរនាក់ផ្សេងទៀត និងជនជាតិអាល្លឺម៉ង់ម្នាក់។
បញ្ហានេះបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានព័ត៌មានថាអវកាសយានិកអាមេរិកលោក Mark VandeHeiដែលបានកត់ត្រាកំណត់ត្រារបស់អង្គការណាសារយៈពេល 355 ថ្ងៃនៅក្នុងគន្លងគោចរនោះ គ្រោងនឹងចាកចេញពីISSនៅលើយានអវកាសរុស្ស៊ីចុះចតនៅប្រទេសកាហ្សាក់ស្ថាន៕
