យន្តហោះយោធាអាមេរិកមួយគ្រឿងដែលមានមនុស្សជិះ៤នាក់ត្រូវបានគេរាយការណ៍ថាបានធ្លាក់នៅភាគខាងជើងប្រទេសន័រវែសខណៈកំពុងចូលរួមធ្វើសមយុទ្ធយោធាណាតូ។

ទីភ្នាក់ងារសម្របសម្រួលការស្វែងរកនិងជួយសង្គ្រោះសហព័ន្ធប្រទេសន័រវេសបានប្រាប់រ៉យទ័រ ថាយន្តហោះប្រភេទ V-22Osprey បានបាត់ខ្លួនក្នុងអំឡុងពេលអាកាសធាតុអាក្រក់កាលពីថ្ងៃសុក្រ។ យន្តហោះ Osprey របស់សហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថាបានបាត់នៅម៉ោង18:26ភាគខាងត្បូងនៃទីក្រុងBodoនៅភាគខាងជើងប្រទេសន័រវេសក្នុងអាកាសធាតុអាក្រក់។រហូតមកដល់ពេលនេះស្ថានភាពអ្នកដំណើរទាំងបួននាក់របស់វាមិនទាន់ដឹងនៅឡើយទេ។

គួររឭកថាអង្គការណាតូ ដែលមានសមាជិកចំនួន ២៧ប្រទេស បានដាក់ពង្រាយកងទ័ពចំនួន 30000 នាក់ នាវាចំនួន 50 គ្រឿងនិងយន្តហោះចំនួន200គ្រឿងនៅក្នុងប្រទេសន័រវេសដើម្បីធ្វើសមយុទ្ធយោធាដែលបានគ្រោងទុកយូរមកហើយ ។សមយុទ្ធនេះមានឈ្មោះថា’’ការឆ្លើយតបត្រជាក់២០២២’’ដែលបានចាប់ផ្តើមតាំងពីថ្ងៃចន្ទនឹងបន្តរហូតដល់ខែមេសា។
ក្នុងនោះដែរជាទាហានជើងគោក១៤០០០នាក់នាវិក និងកងទ័ពជើងទឹកចំនួន៨០០០នាក់, និងកងទ័ពអាកាស៨០០០នាក់ ព្រម ទាំងមន្រ្តីបុគ្គលិកជាច្រើនដែលមានមូលដ្ឋាននៅមូលដ្ឋានយោធានានាក្នុងប្រទេសន័រវេស។
