ភ្នំពេញ៖តារាចម្រៀងជា ដេវីត (ជា វណ្ណដេត)បានឈឺរាំរៃជាច្រើនឆ្នាំមកហើយនោះនៅទីបំផុតបានទទួលមរណភាពក្នុងអាយុ៤០ឆ្នាំកាលពីថ្ងៃច័ន្ទទី១០ខែមករាឆ្នាំ២០២២ វេលាម៉ោង៧ល្ងាចដោយរោគាពាធ។ពិធីករលោកជា វណ្ណារិទ្ធ ដែលត្រូវជាប្អូនសពបានថ្លែងសារថាទាំងក្ដុកក្ដួលនិងអាលោះអាល័យអាណិតបងបុ្រសខ្លាំងណាស់ ហើយមុនស្លាប់លោកថាបងប្រុសរបស់លោកហូបលែងបាន រហូតស្គមរីងរៃ ហើយចុងក្រោយក៍លាចាកលោកដោយសារតែជំងឺ។លោកក៍បានផ្ញើរសារឲ្យមិត្តភក្ដិនិងអ្នករាប់អានលោកចូលរួមបុណ្យសពបងប្រុស៧និង១០០ផងដែរ។



សូមបញ្ជាក់ថាកម្មវិធីបុណ្យសពរបស់លោកជា ដេវីត ប្រារពនៅវត្តយសសុវណ្ណារាម (ហៅវត្តឬស្សីស្រស់)ស្ថិតនៅសង្កាត់នោរោធ,ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។គេឃើញមានសិល្បករជាច្រើនបានផ្ញើរសាររំលែកទុក្ខដល់លោកជា វណ្ណារិទ្ធ ជាបន្ដបន្ទាប់ក្នុងនោះពិធីករប៉ែន ចំរ៉ុង បានថ្លែងសារថា”ក្នុងនាមជាសិល្បករមួយពិតជាមានការសោកស្ដាយ ដោយក្ដីអាលោះអាល័យអាណិតបំផុត។សូមវិញ្ញាណក្ខ័ន្ធគាត់ទៅកាន់សុខគតិភព ជាតិណាៗ សូមកុំឲ្យអភ័ព្វដូចជាតិនេះទៀត សូមឲ្យកម្មពៀរទាំងឡាយរសាយអស់ត្រឹមជាតិនេះ”។



លោកជា វណ្ណារិទ្ធ ក៍បានលើកម្រាមដៃដប់សំពះអរគុណអ្នកដែលបានចូលរួមរំលែកទុក្ខបងប្រុសរបស់លោកផងដែរ ខណៈដែលពេលនេះលោកត្រូវផ្អាកការងារសិល្បៈមួយរយៈខ្លីនិងលុបចោលការងារខ្លះដែលបានកុងត្រារួចដើម្បីប្រារពវិញ្ញាណក្ខ័ន្ធនិងធ្វើបុណ្យជូនសពបងប្រុសរបស់លោក។តារាកូន២រូបនេះអាលោះអាល័យដល់បងប្រុសជាពន់ពេករហូតមិនអាចថ្លាថ្លែងអស់សេចក្ដីបានឡើយ ខណៈដែលភរិយារបស់លោកក៍បានបង្ហាញទឹកមុខក្រៀមក្រំដូចគ្នា។



គូរំលឹកថាជា វណ្ណារិទ្ធ ជាអតីតFreshie លេខ១កាលពីឆ្នាំ២០០៧ បានរៀបការជាមួយអ្នកនាងBella កាលពីថ្ងៃទី២៧ ខែមករាឆ្នាំ២០១៣ ដែលពេលនេះលោកកំពុងតែត្រៀមប្រារពខួបអាពាហ៍ពិពាហ៍គម្រប់៨ឆ្នាំក្រោយទទួលបានចំណងដៃកូនប្រុស២នាក់គូរឲ្យស្រលាញ់។តែជាអកុសលលោកវណ្ណារិទ្ធ បែជាត្រូវព្រាត់បងប្រុសគ្មានថ្ងៃជួបទើបធ្វើឲ្យលោកមិនអាចឃាត់ទឹកភ្នែកមិនឲ្យហូចុះបានឡើយបើទោះជាភរិយានិងមិត្តភក្ដិជុំវិញខ្លួនព្យាយាមលួងលោមយ៉ាងណាក្ដី៕
