Saturday, June 21, 2025
Homeព័ត៌មានជាតិពូតាក់ស៊ី បានម៉ូយ២នាក់ប្តីប្រពន្ធ មិនបាន១លានរៀល អស់លុយជាង៣០ម៉ឺនទៀត

ពូតាក់ស៊ី បានម៉ូយ២នាក់ប្តីប្រពន្ធ មិនបាន១លានរៀល អស់លុយជាង៣០ម៉ឺនទៀត

ខេត្តបាត់ដំបង ៖ បុរសស្ត្រី ២នាក់ប្តីប្រពន្ធ ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធករណីជួលរថយន្តធ្វើដំណើរពីបាត់ដំបង ទៅភ្នំពេញ តែគ្មានប្រាក់ឱ្យថ្លៃឈ្នួល ត្រូវបានម្ចាស់រថយន្តប្តឹង។

សេចក្តីរាយការណ៍បានឱ្យដឹងថា កាលពីវេលាម៉ោង ៥និង៥៧នាទីល្ងាច ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចក្រុមទី០៥ ភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង មានជនសង្ស័យ ២នាក់ប្តីប្រពន្ធ (ប្រពន្ធឈ្មោះស៊ុន ធារី ហៅនី និងប្តីឈ្មោះអៀង នីន ហៅភាព អាយុ៥២ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង) បានជួលរថយន្តរបស់ឈ្មោះទុយ វាស្នា ហៅស្នា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ជិះទៅភ្នំពេញ ក្នុងតម្លៃ១លានរៀល (ទាំងទៅទាំងមក) ហើយបានខ្ចីប្រាក់ចាយវាយតាមផ្លូវ ចំនួន ៣៥ម៉ឺនរៀលទៀត។ លុះត្រឡប់មកវិញ ជនសង្ស័យ មិនបានឱ្យថ្លៃជិះរថយន្ត និងប្រាក់ខ្ចីចាយវាយ ទៅម្ចាស់ឡានទេ ទើបម្ចាស់ឡាន ប្តឹងសមត្ថកិច្ចតែម្តង។

ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ នៅវេលាម៉ោង ៨និង២០នាទីព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងផ្នែកជំនាញបាននាំខ្លួនជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធខាងលើ មកសាកសួរ ហើយអ្នកទាំងពីរ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានជួលរថយន្ត និងខ្ចីប្រាក់ពីជនរងគ្រោះ ដើម្បីចាយវាយប្រាកដមែន។

ករណីនេះ ដោយអនុវត្តតាមបទបញ្ជារបស់លោកគឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ ខាងលើ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES