Saturday, June 21, 2025
Homeព័ត៌មានជាតិតែងតាំងលោកហ៊ុន ម៉ាណែត ជាប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខនិងសណ្តាប់ធ្នាប់នៅតាមគោលដៅនិងតំបន់ចត្តាឡីស័ក

តែងតាំងលោកហ៊ុន ម៉ាណែត ជាប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខនិងសណ្តាប់ធ្នាប់នៅតាមគោលដៅនិងតំបន់ចត្តាឡីស័ក

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានសម្រេចបង្កើតអនុគណៈកម្មការគ្រប់គ្រងសន្តិសុខនិងសណ្តាប់ធ្នាប់នៅតាមគោលដៅនិងតំបន់ចត្តាឡីស័ក ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលមាន លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាអនុប្រធានគណៈកម្មាធិការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាប្រធាន និងមានអនុប្រធាន ៥រូប ព្រមទាំងសមាជិក  ចំនួន៨រូបទៀត។

យោងតាមសេចក្តីសម្រេច លេខ ០៦០ សខល ចុះថ្ងៃសុក្រ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១  របស់លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានសម្រេចបង្កើតអនុគណៈកម្មការគ្រប់គ្រងសន្តិសុខនិងសណ្តាប់ធ្នាប់នៅតាមគោលដៅនិងតំបន់ចត្តាឡីស័ក ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្តីពីការបង្កើតអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមគោលដៅនិងតំបន់ចត្តាឡីស័ក ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានបញ្ជាក់ថា អនុគណៈកម្មការនេះ មានតួនាទី ភារកិច្ចក្នុងការគ្រប់គ្រងគោលដៅនិងតំបន់ចត្តាឡីស័ក ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា ការបង្កើតអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមគោលដៅនិងតំបន់ចត្តាឡីស័ក ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខាងលើនេះ ធ្វើឡើងបន្ទាប់ពី រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមជាគោលការណ៍ ឲ្យអនុវត្តវិធានការច្បាប់បន្ថែម ចំពោះបុគ្គល និងទីតាំងដែលមិនសហការអនុវត្តតាមវិធានរបស់សុខាភិបាល ចំពោះការធ្វើចត្តាឡីស័ក បុគ្គលគេចវេសមិនព្រមចូលព្យាបាល ឬមិនសហការផ្ដល់ការសម្ភាសន៍ និងទីតាំងដែលមិនសហការផ្ដល់ព័ត៌មានការស្រាវជ្រាវ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បន្ថែមពីលើអនុក្រឹត្យលេខ២៧ អនក្រ.បក។

វិធានការរឹតបន្ដឹងបន្ថែមទាំងនោះ រួមមាន ៖
១- ចំពោះជនបរទេស ត្រូវបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា និងហាមចូលប្រទេសសាជាថ្មី។
២- ចំពោះជនជាតិខ្មែរ ត្រូវចាត់វិធានការតាមផ្លូវច្បាប់។
៣- ចំពោះទីតាំង ត្រូវដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំង៕

RELATED ARTICLES