Saturday, June 21, 2025
Homeព័ត៌មានជាតិម្នាក់ៗកំពុងបារម្ភជាខ្លាំង គាត់បង្ហោះសារបង្អើលថែមទៀត... ពេលនេះចេញមុខសុំទោស

ម្នាក់ៗកំពុងបារម្ភជាខ្លាំង គាត់បង្ហោះសារបង្អើលថែមទៀត… ពេលនេះចេញមុខសុំទោស

ខេត្តស្វាយរៀង ៖ លោកតូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តស្វាយរៀង កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ បានសហការជាមួយតំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្កា ចុះធ្វើការស្រាវជ្រាវរកបុរសម្នាក់ ដែលបានបង្ហោះសារនៅលើគណនី វីឆាត (Wechat) និងគណនីហ្វេសប៊ុក គ្រុប (Facebook Group) ថា “យោងតាមសាលាក្រុងបាវិត បានជូនដំណឹងថា នៅក្រុងបាវិត មានករណីមនុស្ស ២ឬ៣នាក់ ឆ្លងជំងឺកូវីដ-១៩ ហើយ”  ហើយបាននាំខ្លួនបុរសនោះ មកអប់រំណែនាំ ព្រមទាំងធ្វើកិច្ចសន្យា លុបព័ត៌មានក្លែងក្លាយនោះចេញ និងបញ្ឈប់អំពើទុច្ចរិតនេះតទៅទៀត។

លោកតូច ប៉ូលីវ៉ា បានបញ្ជាក់ថា យោងតាមអនុសាសន៍ណែនាំរបស់លោកម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្ត លោកបានចុះស្រាវជ្រាវរកអ្នកដែលបង្ហោះព័ត៌មានក្លែងក្លាយ ដែលនាំឱ្យមានការភាន់ច្រឡំដល់ប្រជាពលរដ្ឋនៅខេត្តស្វាយរៀង ថាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន២នាក់។

លោកបានបន្តថា ក្រោយពីចុះស្រាវជ្រាវទៅឃើញថា បុគ្គលដែលបានបង្ហោះព័ត៌មាននេះ គឺធ្វើការផ្នែករដ្ឋបាលនៅក្នុងរោងចក្រ តំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្កា នៅរោងចក្រ ស៊ី វ៉ាយ ថប់ (ខេមបូឌា) ឯ.ក ហើយបានអប់រំឱ្យបញ្ឈប់ការបង្ហោះព័ត៌មានមិនពិត ដែលនាំឱ្យប៉ះពាល់ដល់សង្គម។ គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តស្វាយរៀង បានជម្រាបជូនដល់ប្រជាពលរដ្ឋ ឱ្យបានជ្រាបថា នៅក្នុងភូមិសាស្ត្រក្រុងបាវិត មិនមានការឆ្លងជំងឺកូវីដ-១៩ មានសភាពស្ងប់ស្ងាត់ធម្មតា មិនដូចដែលបុគ្គលខាងលើបានលើកឡើងនោះទេ។

លោកអភិបាលរង បញ្ជាក់ថា បុគ្គលដែលបង្ហោះខាងលើនេះ បានសារភាពថា ដោយសារតែមិនចង់ឱ្យជនជាតិចិន ចេញដើរលេងក្រៅ ខ្លាចឆ្លងជំងឺផ្សេងៗ ទើបខ្លួនបានបង្ហោះព័ត៌មានមិនពិតនេះឡើង នៅក្នុងគ្រុប មានគ្នា ២៧នាក់ តែប៉ុណ្ណោះ ស្រាប់តែមានការបែកធ្លាយ ហើយនៅក្នុងខ្លឹមសារនោះ ក៏បានសរសេរសារអប់រំអំពីការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ផងដែរ៕

RELATED ARTICLES