Saturday, June 21, 2025
Homeព័ត៌មានជាតិបិទទីតាំងខារ៉ាអូខេឡូហ្ស៊ិក២ មនុស្ស៧៤នាក់ ត្រូវធ្វើចត្តាឡីស័ក

បិទទីតាំងខារ៉ាអូខេឡូហ្ស៊ិក២ មនុស្ស៧៤នាក់ ត្រូវធ្វើចត្តាឡីស័ក

ខេត្តកណ្តាល ៖ អាជ្ញាធរក្រុងតាខ្មៅ បានចុះបិទទីតាំងហាងខារ៉ាអូខេ ឡូហ្ស៊ិក២ បន្ទាប់ពីរកឃើញបុគ្កលិកប្រុសម្នាក់មានផ្ទុកជំងឺកូវីដ-១៩ ខណៈដែលស្ត្រីជាប្រពន្ធបុរសខាងលើ បានបម្រើការនៅក្លឹប អិនប្រាំបី ដែលជាទីតាំងកើតមានឆ្លងកូវីដ-១៩ ក្នុងសហគមន៍នៅក្រុងភ្នំពេញ។

អាជ្ញាធរក្រុងតាខ្មៅ បានចុះបិទទីតាំងហាងផឹកស៊ី និងខារ៉ាអូខេ យីហោឡូហ្សិក២ នៅតាមបណ្តោយផ្លូវ២១០ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។

ការចុះបិទទីតាំងខារ៉ាអូខេ មួយនេះ បានធ្វើឡើងបន្ទាប់ពីរកឃើញបុរសម្នាក់ ឈ្មោះ គង់ ចាន់ឌី អាយុ ៣៩ឆ្នាំ បម្រើការងារនៅទីនោះ មានផ្ទុកជំងឺកូវីដ-១៩។ បុរសរូបនេះ មានប្រពន្ធនៅបម្រើការងារក្នុងក្លឹបអិនប្រាំបី ផងដែរ ទើបសមត្ថកិច្ចនិងអាជ្ញាធរ សម្រេចចុះបិទទីតាំងនេះ ជាបណ្តោះអាសន្ន រកអ្នកដែលពាក់ព័ន្ធយកសំណាក និងនាំពួកគាត់យកទៅធ្វើចត្តាឡីស័ក។ ចំពោះស្ត្រីជាប្រពន្ធ ត្រូវបាននាំយកទៅធ្វើចត្តាឡីស័ក នៅមណ្ឌលសុខភាពចាក់អង្រែ។

ដោយឡែកទីតាំងផ្ទះជួលប្តីប្រពន្ធខាងលើនេះ មានទីតាំងស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ និងទីតាំង ផ្ទះនៅស្រុកកៀនស្វាយ ក៏ត្រូវបានសមត្ថកិច្ចចុះបិទជាបណ្តោះអាសន្នផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ថា បុគ្គលិកក្លឹបកម្សាន្ត ឡូហ្សិក២ ចំនួន ៧៤នាក់ ក្នុងនោះមានបុរស ១១នាក់ បានបញ្ជូនយកទៅធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាព្រែកល្ពៅ ស្ថិតក្នុងភូមិដើមមៀន សង្កាត់តាខ្មៅ ក្រុងតាខ្មៅ៕

RELATED ARTICLES