Wednesday, November 26, 2025
Homeព័ត៌មានជាតិដើរលេងផឹកស៊ីចាយវាយ១ឆ្នាំហើយ... ពេលនេះប៉ូលិសចាប់ខ្លួន

ដើរលេងផឹកស៊ីចាយវាយ១ឆ្នាំហើយ… ពេលនេះប៉ូលិសចាប់ខ្លួន

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យជាមុខសញ្ញាប្លន់ម្នាក់បានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូ១គ្រឿងបានសម្រេច រួចព្យាយាមរត់គេចខ្លួនបានមួយរយៈជាង១ឆ្នាំ ទីបំផុតភ្លេចខ្លួនវិលចូលស្រុកវិញ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់។

ការចាប់ខ្លួនជនសង្ស័យជាមុខសញ្ញាកាប់ប្លន់ម៉ូតូខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃ០៣ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះវន រស្មី ហៅត្រុយ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិបូរីកម្មករ សង្កាត់រការធំ ក្រុងច្បារមន។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ការចាប់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៤០០ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ របស់លោកពេជ្រ ចិន្តា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិចម្ការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩។

ជនសង្ស័យខាងលើបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីចាត់ការតាមនីតីវិធី៕

RELATED ARTICLES