Wednesday, November 26, 2025
Homeព័ត៌មានជាតិអ្នកជិតខាងស្រែក ប្រពន្ធស្ទុះវឹងមកមើលប្តី... បានត្រឹមសោកស្តាយ

អ្នកជិតខាងស្រែក ប្រពន្ធស្ទុះវឹងមកមើលប្តី… បានត្រឹមសោកស្តាយ

ខេត្តកណ្តាល ៖ បុរសម្នាក់បានរាយខ្សែភ្លើងចេញពីផ្ទះ ដើម្បីតជាមួយម៉ូទ័របូមទឹកយកមកដាក់ពាងទុកប្រើប្រាស់ លុះពេលដោតឌុយម៉ូទ័រ ស្រាប់តែឆ្លងចរន្តក៏បណ្តាលឱ្យឆក់ដួលស្លាប់នៅនឹងកន្លែង យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង០៥នាទីព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ។

បុរសរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មានឈ្មោះថា ថាច ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ វត្ថុតាងចាប់យកម៉ូទ័របូមទឹក ចំនួន១។

តាមការបំភ្លឺរបស់ស្ត្រីឈ្មោះប៉ាង វណ្ណៈ អាយុ២៨ឆ្នាំ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះបានបំភ្លឺប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ ប្តីរបស់នាង (ជនរងគ្រោះ) បានទៅបូមទឹកដាក់ពាង ហើយម៉ូទ័របូមទឹកមានចម្ងាយពីផ្ទះប្រវែង៣៥ម៉ែត្រ ពេលនោះប្តីនាងបានរាយខ្សែភ្លើងមួយខ្សែអូសមកពីផ្ទះ ភ្ជាប់ជាមួយម៉ូទ័របូមទឹក ស្រាប់តែពេលដោតឌុយម៉ូទ័រចូលព្រីភ្លើង ដោយដៃឆ្វេងជនរងគ្រោះកាន់ជាប់ម៉ូទ័រ ស្រាប់តែម៉ូទ័រឆ្លងចរន្តបណ្តាលឱ្យឆក់ជនរងគ្រោះដួលទៅលើដី ភ្លាមនោះក៏មានអ្នកជិតខាងឃើញស្រែកហៅគ្នាមកជួយតែជនគ្រោះបានស្លាប់បាត់ហើយ។

ក្រោយទទួលបានព័ត៌មាន នគរបាលប៉ុស្តិ៍ឈើទាល បានចុះដល់កន្លែងកើតហេតុ ដោយសហការជាមួយកម្លាំងជំនាញកោសល្យវិច័យ ស្រុកកៀនស្វាយ គ្រូពេទ្យមណ្ឌលសុខភាពឃុំឈើទាល ក្រុមប្រឹក្សាឃុំ មេភូមិឈើទាល ធ្វើការពិនិត្យលើជនរងគ្រោះ។

បន្ទាប់ពីក្រុមការងារពិនិត្យរួចឃើញថា ដៃឆ្វេងរបស់រងគ្រោះមានស្នាមឆេះម្រាមដៃដោយឆក់ខ្សែភ្លើង។ តាមការសន្និដ្ឋាន ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES