Wednesday, November 26, 2025
Homeព័ត៌មានជាតិមិត្តភក្តិមានចិត្តបែបនេះ សឹងរកគ្មាន... ខំចេញថ្លៃផ្ទះសំណាក់ឲ្យដេកអស់គ្មានសល់

មិត្តភក្តិមានចិត្តបែបនេះ សឹងរកគ្មាន… ខំចេញថ្លៃផ្ទះសំណាក់ឲ្យដេកអស់គ្មានសល់

ភ្នំពេញ ៖ បុរសម្នាក់បានរៀបរាប់ទាំងហួសចិត្តថា អាណិតមិត្តភក្តិដែលចាញ់ល្បែងអស់ អត់លុយចាយនិងអត់កន្លែងដេក ខំចេញលុយជួលបន្ទប់ផ្ទះសំណាក់ឱ្យដេកជាមួយគ្នា ដឹកអី! ពេលដែលភ្ញាក់ឡើង ស្រាប់តែបាត់ទាំងម៉ូតូ បាត់ទាំងលុយ និងទូរស័ព្ទ ហើយគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍បាត់ខ្លួនជនសង្ស័យនេះ កើតឡើងនៅវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ២០១២ ត្រង់ចំណុចរោងចក្រទឹកកក ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ  រាជធានីភ្នំពេញ។

ជនសង្ស័យរស់នៅក្នុងភូមិឃុំជាមួយនឹង ជនរងគ្រោះហើយក៏ជាមិត្តភក្តិនឹងគ្នា ស្ថិតនៅខាងក្រោយសាលាជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមការរៀបរាប់របស់ជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យដែលត្រូវជាមិត្តបានលេងល្បែងចាញ់អស់លុយ ហើយខ្លួនក៏បានចេញលុយឱ្យលេងបន្តទៀត ដោយដឹងថា មិត្តអស់លុយ ស្រាប់តែក្រោយមក ជនសង្ស័យមកប្រាប់ថា អស់លុយចាយ និងអត់កន្លែងដេកទៀត។

ប្រភព បន្តថា គ្រាន់តែឮបែបនេះ ខ្លួនបានទៅកក់បន្ទប់ផ្ទះសំណាក់ឱ្យដេក២នាក់ ដឹងអី! នេះជាល្បិចរបស់ជនសង្ស័យ នៅពេលដែលខ្លួនដេកលក់ជនសង្ស័យបានលួចយកសោម៉ូតូ និងលុយ រួមទាំងទូរស័ព្ទ ហើយយកម៉ូតូរបស់ខ្លួនទៅបាត់។

ជនរងគ្រោះបានឱ្យដឹងបន្តទៀតថា ដោយដឹងថា មិត្តភក្តិបានលួចម៉ូតូម៉ាកហុងដាឌ្រីមសេ ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ យកទៅលក់ ខ្លួនក៏ព្យាយាមតាមរកអស់ពេលជិត២ខែ ទើបបានប្រទះឃើញ និងឃាត់ខ្លួននៅត្រង់កន្លែងលេងអ៊ីនធើរណេតមួយកន្លែង តាមបណ្តោយផ្លូវ២០១២ រួចក៏ប្រគល់ជូនសមត្ថកិច្ចយកទៅប៉ុស្តិ៍តែម្តង។

ក្រោយពេលឃាត់ខ្លួនបាន សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចវ៉ៃខ្នោះដឹកជនសង្ស័យទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរបែកក្អម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានចាត់ការបន្តទៅតាមផ្លូវច្បាប់៕

RELATED ARTICLES