Wednesday, November 26, 2025
Homeព័ត៌មានជាតិ៤ខែទៅហើយ បាត់ដំណឹងសូន្យឈឹង បងប្រុសពឹងអ្នកលេងហ្វេសប៊ុក

៤ខែទៅហើយ បាត់ដំណឹងសូន្យឈឹង បងប្រុសពឹងអ្នកលេងហ្វេសប៊ុក

ខេត្តកំពង់ធំ ៖ នារីវ័យក្មេងម្នាក់បានចេញទៅធ្វើការនៅភ្នំពេញ រួចក៏បាត់ដំណឹងសូន្យឈឹងអស់ជាច្រើនខែ ទោះជាបងប្អូនប្រឹងទាក់ទងស្វែងរកយ៉ាងណា ក៏មិនមានដំណឹងសោះ ទើបធ្វើឱ្យសាច់ញាតិមានការព្រួយបារម្ភប្រកាសតាមរកយុវតីខាងលើ ឱ្យត្រឡប់មកផ្ទះវិញ។

យុវតីដែលបាត់ខ្លួនខាងលើ មានឈ្មោះ ឡុង គីន មានស្រុកកំណើតនៅភូមិតាពៅ ឃុំគគីរធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ តាមការអះអាងពីសាច់ញាតិ យុវតីរូបនេះបានបាត់ខ្លួនអស់រយៈពេល៣ទៅ៤ខែមកហើយ ដោយមិនឃើញត្រឡប់ទៅផ្ទះវិញសោះ ចំណែកទូរស័ព្ទក៏ទាក់ទងលែងចូលដែរ។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ ខ្ញុំបាទ រ៉ាហ្វីន ដែលជាយុវជនមូស្លីមកម្ពុជា ដែលត្រូវជាបងប្រុសបង្កើតរបស់យុវតីដែលបាត់ខ្លួនខាងលើ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ បានបង្ហោះរូបភាពប្អូនស្រីរបស់ខ្លួនចំនួន១សន្លឹក  ព្រមទាំងសរសេររៀបរាប់ថា “មិនដឹងទៅដល់ទីណាទេ ប្អូនស្រីសូមជួយសែរមួយបងប្អូន? ខ្ញុំបាទឈ្មោះយុន យឿន ហៅមេត្តា បានបាត់ប្អូនស្រី ឈ្មោះឡុង គីន អាសយដ្ឋានស្ថិតនៅក្នុងភូមិតាពៅ ឃុំគគីរធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ

ខ្ញុំបាទជាបងបង្កើត សូមពឹងដល់បងប្អូនតាមបណ្តាញសង្គមហ្វេសប៊ុកទាំងអស់ ជួយស៊ែរបន្តផង ពីព្រោះប្អូនស្រីរបស់ខ្ញុំហ្នឹង បាត់រយៈពេល៣-៤ខែហើយ ដោយសារតែមិនឃើញគាត់ទៅផ្ទះ ទាក់ទងក៏មិនបាន ហើយមានតែសង្ឃឹមលើបងប្អូនតាមបណ្តាញសង្គមហ្វេសប៊ុកទាំងអស់  បើបងប្អូនបានឃើញប្អូនស្រីរបស់ខ្ញុំនៅកន្លែងណា ជួយផ្តល់ព័ត៌មានមកខ្ញុំបាទផ្ទាល់ផង ០១៦ ៩៥ ៧៩ ១៧ និង ០៩៧ ៨៣ ៩០ ៩៦៣ សូមអរគុណ៕

RELATED ARTICLES