Wednesday, November 26, 2025
Homeព័ត៌មានជាតិចិនផឹកស្រវឹង ធ្វើរឿងបែបហ្នឹង ម្ចាស់ផ្ទះស្រី ប្តឹងប៉ូលិស

ចិនផឹកស្រវឹង ធ្វើរឿងបែបហ្នឹង ម្ចាស់ផ្ទះស្រី ប្តឹងប៉ូលិស

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ចាប់ឃាត់ខ្លួនពីបទប៉ុនប៉ងលួចទ្រព្យសម្បត្តិគេ តែមិនបានសម្រេច។ ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងកាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះជួលលេខ៤០ ផ្លូវលេខ១០០៧ ក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះ មានឈ្មោះ WU WEI  ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរគ្មាន ស្នាក់នៅផ្ទះជួលលេខ 1A ផ្លូវលេខ៦៥ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាន់លិខិតឆ្លងដែនលេខ G៥១៧២៣៤៦១ (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពប៉ុនប៉ងលួចទ្រព្យសម្បត្តិរបស់គេ តែមិនបានសម្រេច។

ចំណែកជនរងគ្រោះមានឈ្មោះសាម សៀកមួយ ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៤០ ផ្លូវលេខ១០០៧ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពពីសមត្ថកិច្ច បានឱ្យដឹងទៀតថា តាមចម្លើយសារភាពរបស់ជនសង្ស័យឱ្យដឹងថា នៅយប់កើតហេតុ ខ្លួនបានផឹកស៊ីជាមួយមិត្តភក្តិ។ បន្ទាប់ពីផឹកស៊ីរួច រូបគេបានត្រឡប់មកផ្ទះជួលវិញ ពេលមកដល់ចំណុចកើតហេតុ បានវាយកញ្ចក់ទូដែលគេដាក់ម៉ាស៊ីនសម្រាប់ឆុងកាហ្វេ បណ្តាលឱ្យបែក។ ភ្លាមៗនោះ ស្រាប់តែសមត្ថកិច្ចចុះទៅដល់ឃាត់ខ្លួនគេតែម្តងទៅ។

ក្រោយកើតហេតុ សមត្ថកិច្ចបានកសាងសំណុំរឿងរួចរាល់ហើយរួចបញ្ជូនខ្លួនសង្ស័យទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតីវិធីបន្ត៕

RELATED ARTICLES