Tuesday, November 25, 2025
Homeព័ត៌មានជាតិទង្វើសមត្ថកិច្ចត្រឹមត្រូវហើយ ... ស្នងការច្រានចោលព័ត៌មានញុះញង់

ទង្វើសមត្ថកិច្ចត្រឹមត្រូវហើយ … ស្នងការច្រានចោលព័ត៌មានញុះញង់

ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ បានធ្វើការច្រានចោលទាំងស្រុងចំពោះព័ត៌មានដែលបានចុះផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក ក្នុងចេតនាញុះញង់ប្រជាពលរដ្ឋឱ្យមានការយល់ច្រឡំ និងស្អប់មកលើសមត្ថកិច្ច។

យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា “ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធទាំងស្រុងចំពោះព័ត៌មានដែលបានចុះផ្សាយលើគណនីហ្វេសប៊ុកនៅក្រៅប្រទេសមួយ ដែលតែងតែផុសព័ត៌មានមិនពិត មានលក្ខណៈបំផុសបំផុល ញុះញង់ប្រជាពលរដ្ឋឱ្យមានការយល់ច្រឡំ និងស្អប់មកលើសមត្ថកិច្ច ជាពិសេសមានបំណងបង្ខូចកិត្តិយសសមត្ថកិច្ច ក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។

តាមពិតជាក់ស្តែង សមត្ថកិច្ចតែងតែមានការយោគយល់ដល់ប្រជាពលរដ្ឋដែលមានការទីទ័លក្រ ដូចជាករណីនេះលោកវរសេនីយ៍ទោ ម៉ៅ សឿត អធិការនរគបាលខណ្ឌច្បារអំពៅ លោកបានឃើញប្រជាពលរដ្ឋមានភាពក្រីក្រ ជិះម៉ូតូចាស់គ្មានស្លាកលេខ គ្មានកញ្ចក់ មិនពាក់មួកសុវត្ថិភាព ប៉ុន្តែដោយការយោគយល់និងក្តីអាណិត លោកអធិការបានធ្វើការណែនាំអប់រំ និងប្រាប់គាត់ឱ្យមានការប្រុងប្រយ័ត្ន និងចូលរួមគោរពច្បាប់ចរាចរណ៍ គ្រប់ពេលបើកបរត្រូវពាក់មួកសុវត្ថិភាព គោររពភ្លើង ផ្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ដើម្បីការពារអាយុជីវិតអ្នក និងអ្នកដទៃ។

ក្រោយណែនាំអប់រំរួចមក លោកអធិការក៏បានអនុញ្ញាតឱ្យគាត់បន្តដំណើរទៅមុខទៀត ដោយគ្មានការផាកពិន័យឡើយ។ មុននឹងចេញដំណើរបន្ត ប្រជាពលរដ្ឋទាំង២ ក៏បានអរគុណដល់សមត្ថកិច្ច ដែលមានការអនុគ្រោះ និងយោគយល់ដល់គាត់ទាំង២ ដែលជាអ្នកទីទ័លក្រដោយគ្រាន់តែធ្វើការណែនាំអប់រំ និងចូលរួមគោរពច្បាប់ដោយមិនមានការពិន័យឡើយ…៕

RELATED ARTICLES