Tuesday, November 25, 2025
Homeព័ត៌មានជាតិការជួបជុំបែបសាសនា ត្រូវបានប្រកាសឲ្យបិទ រហូតដល់កូវីដ-១៩ បានធូរស្រាល

ការជួបជុំបែបសាសនា ត្រូវបានប្រកាសឲ្យបិទ រហូតដល់កូវីដ-១៩ បានធូរស្រាល

រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានចេញលិខិតគោរពជូនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងឯកឧត្តម លោកជំទាវ អភិបាលនៃគណ:អភិបាលរាជធានី ខេត្តទាំង២៥ ប្រកាសឲ្យបិទការជួបជុំបែបសាសនាគ្រប់ប្រភេទទាំងអស់នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ រហូដល់ដល់ជំងឺកូវីដ-19 បានធូរស្រាលវិញ។

ការចេញសេចក្តីប្រកាសនេះគឺធ្វើឡើងក្រោយពេលដែលកម្ពុជា បានរកឃើញខ្មែរឥស្លាម១៣នាក់ ដែលបានវិលត្រឡប់មកពីជួបជុំគោរពសាសនានៅទីក្រុងកូឡាឡាំពួរ មានផ្ទុកជំងឺកូវីដ-19។

ខ្មែរឥស្លាម១៣នាក់នោះ រួមមាន៖

១. ខេត្តព្រះវិហារ ២ករណី
បុរសខ្មែរឥស្លាម ២នាក់ (អាយុ៣៥ឆ្នាំម្នាក់ និងម្នាក់ទៀត៣៩ឆ្នាំ) កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យខេត្តព្រះវិហារ។

២. នៅខេត្តបន្ទាយមានជ័យ ១ករណី
បុរសជនជាតិខ្មែរឥស្លាម ១នាក់ នៅក្រុងសិរីសោភ័ណ
ត្រូវបានដាក់ឲ្យនៅព្យាបាលក្នុងមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ។

៣. នៅរាជធានីភ្នំពេញ ២ករណី
បុរសខ្មែរឥស្លាម ២នាក់ (អាយុ៦៣ឆ្នាំម្នាក់ និងម្នាក់ទៀត៦៤ឆ្នាំ) នៅព្រែកប្រា កំពុងដាក់ឲ្យនៅព្យាបាលក្នុងមន្ទីរពេទ្យរុស្ស៊ី

៤. នៅខេត្តកំពង់ឆ្នាំង ២ករណី
បុរសខ្មែរឥស្លាម ២នាក់ (អាយុ៧៥ឆ្នាំម្នាក់ និងម្នាក់ទៀត២៨ឆ្នាំ) កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។

៥. នៅខេត្តបាត់ដំបង ៤ករណី
បុរសខ្មែរឥស្លាម ៤នាក់ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យខេត្តបាត់ដំបង។

៦. នៅខេត្តកំពត ១ករណី
បុរសខ្មែរឥស្លាម ១នាក់ (អាយុ៣០ឆ្នាំ) អ្នកបកប្រែឲ្យម៉ាសឡេស៊ីនៅកែប កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យខេត្តកែប។

៧. ខេត្តត្បូងឃ្មុំ ១ករណី
បុរសខ្មែរឥស្លាម ១នាក់ (អាយុ៦១ឆ្នាំ) កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យខេត្តនៅពញ្ញាក្រែក ៕

RELATED ARTICLES