Monday, November 24, 2025
Homeព័ត៌មានជាតិកូន២នាក់របស់គ្រូបង្រៀននៅសាលា CIS ផ្ទុកកូវីត១៩ មានលទ្ធផលអវិជ្ជមាន

កូន២នាក់របស់គ្រូបង្រៀននៅសាលា CIS ផ្ទុកកូវីត១៩ មានលទ្ធផលអវិជ្ជមាន

ក្រោយពេលដែលមានគ្រូបង្រៀនជនជាតិកាណាដាម្នាក់ កើតជំងឺកូវីត១៩ ហើយត្រុវបានក្រុមគ្រូពេទ្យដឹកមកកាន់ពេទ្យរុស្ស៊ី ដើម្បីដាក់ក្នុងបន្ទប់ដាច់ដោយឡែក ដើម្បីឲ្យសម្រាកព្យាបាល១៤ថ្ងៃ។ ក្រុមគ្រូពេទ្យក៏បានទៅយកសំណាកកូន២នាក់របស់លោកគ្រូបង្រៀននេះទៅពិនិត្យ ជាលទ្ធផល គឺមិនមានផ្ទុកកូវីត១៩នោះទេ ប៉ុន្តែយ៉ាងណា ក្រុមគ្រូពេទ្យនៅតែបន្តតាមដានជាប់ជាប្រចាំ។

លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល

បើតាមលោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា “សុខភាពកូន២នាក់របស់ជនជាតិកាណាដាអាយុ៤៩ឆ្នាំដែលវិជ្ជមានកូវីដ១៩នោះ​ មានតេស្តអវិជ្ជមានវីរុសកូវីដ១៩​ ៖

សូមជម្រាបជូនសាធារណជនទាំងអស់​ឲ្យបានជ្រាបថា​ លទ្ធផលតេស្តលេីកូនបុរសជនជាតិកាណាដាអាយុ៤៩ឆ្នាំដែលវិជ្ជមានវីរុសកូវីដ១៩នោះ​ គឺ​ អវិជ្ជមាន​ គិតត្រឹមម៉ោង១២:៣០នាទី​ នៃថ្ងៃទី១៤​ ខែមីនា​ ឆ្នាំ២០១៩​ នេះ។

សូមបងប្អូនរក្សាភាពហ្នឹងនរ​ កុំភ័យពេក​ ការបារម្ភលើសុខភាពជាការត្រឹមត្រូវ​ ក៏ប៉ុន្តែ​យើងត្រូវយល់ដឹងថា​ មិនទាន់មានករណីឆ្លងនៅក្នុងសហគមន៍នៅឡើយទេ។ មានតែករណីនាំចូលលើជនបរទេសផ្សេងៗ​ ហេីយនិងការឆ្លងពីបុគ្គលជនជាតិជប៉ុនមកបុគ្គលជនជាតិខ្មែរ អាយុ៣៨ឆ្នាំតែម្នាក់ប៉ុណ្ណោះ នៅខេត្តសៀមរាប​ ដែលគាត់មានសុខភាពធម្មតាបច្ចុប្បន្ននេះ​ គិតត្រឹមម៉ោងនិងថ្ងៃខែឆ្នាំខាងលើនេះ។

ក្រុមការងារកំពុងបន្តកិច្ចការសំខាន់ៗទៀតយ៉ាងសកម្ម​ ហើយក្រសួងនឹងបន្តធ្វើបច្ចប្បន្នភាពូនសាធារណជនបន្ថែមទៀត​ បើមានការវិវត្តន៌ថ្មីណាមួយ។ សូមអរគុណ”។

គួរបញ្ជាក់ថា បុរសជនជាតិកាណាដា ផ្ទុកជំងឺកូវីត១៩នេះ គឺជាគ្រូបង្រៀននៅសាសា CIS សាខាកោះពេជ្រ ត្រូវបានក្រសួងសុខាភិបាលរកឃើញផ្ទុកនូវជំងឺកូវីត១៩ ដែលសរុបមកដល់ពេលនេះ នៅក្នុងប្រទេសកម្ពុជា មានអ្នកផ្ទុកជំងឺកូវីត១៩ ចំនួន៧នាក់ហើយ។

RELATED ARTICLES