Monday, November 24, 2025
Homeព័ត៌មានជាតិក្រសួងរកឃើញជនជាតិបរទេស២នាក់ ឡើងកម្តៅ៣៨អង្សា

ក្រសួងរកឃើញជនជាតិបរទេស២នាក់ ឡើងកម្តៅ៣៨អង្សា

ភ្នំពេញ ភ្ញៀវអន្តរជាតិចំនួន២នាក់ បានចូលមកទស្សនាសារមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង ត្រូវបានក្រុមចត្តាឡីស័ក ពិនិត្យឃើញមានអាការក្តៅខ្លួនរហូតដល់៣៩អង្សាសេ ហើយត្រូវបញ្ជូនមកកាន់មន្ទីរពេទ្យ ដើម្បីយកសំណាកមកពិនិត្យនៅវិទ្យាស្ងានប៉ាស្ទ័រ។

លោកស្រីឱ វណ្ឌឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល

ជនជាតិបរទេសទាំង២នាក់នោះ ទី១.ជាជនជាតិអង់គ្លេស មានវ័យ៣២ឆ្នាំ ត្រូវបានក្រុមចត្តាឡីស័កពិនត្យឃើញមានអាការៈក្តៅខ្លួន ៣៨អង្សា ពេលចូលទស្សនា នៅសារមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង ភ្លាមៗនោះក៏ត្រូវបានដឹកទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្ស៊ី ដើម្បីពិនិត្យ ប៉ុន្តែបុរសរូបនេះបានរត់គេចខ្លួនទៅកាន់ខេត្តកំពត។

ដោយមានការសហការរវាងក្រសួងសុខាភិបាល និងអាជ្ញាធខេត្តកំពត ចាប់បុរសរូបនោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពត និងបានយកសំណាកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

ទី២. បុរសជនជាតិចិន ក៏ត្រូវបានក្រុមចត្តាឡីស័កពិនត្យឃើញមានអាការៈក្តៅខ្លួន ៣៨អង្សា ពេលចូលទស្សនា នៅសារមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង ដូចគ្នា ពេលនេះត្រូវបានយកមកពីនិត្យ និងដាក់ឱ្យនៅដាច់ដោយឡែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រួចយកសំណាកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ផងដែរ។

លោកស្រីឱ វណ្ឌឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា មកដល់ពេលនេះ ជនបរទេសទាំង២នាក់នេះ មានសុខភាពល្អធម្មតា និងមិនមានរោគសញ្ញាអ្វី។ លោកស្រីថា ពេលនេះក្រសួងកំពុងរង់ចាំលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា៕

RELATED ARTICLES