Monday, November 24, 2025
Homeព័ត៌មានជាតិចាក់បទ "ចាបយំល្វើយៗ" ឮខ្លាំងពេក រកតែដេកពួនមិនបាន មានអី...

ចាក់បទ “ចាបយំល្វើយៗ” ឮខ្លាំងពេក រកតែដេកពួនមិនបាន មានអី…

កំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវអ្នកជិតខាងម្នាក់ប្រាប់ឲ្យបន្ថយសំឡេងបាសបន្តិច ប៉ុន្តែបុរសរូបនោះយល់ព្រមបន្ថយបានសំឡេងបានតែមួយភ្លែត ក៏បើកសំឡេងវិញខ្លាំងជាងមុន ដោយទ្រាំមិនបាននឹងទង្វើបែបនេះ អ្នកជិតខាងរូបនេះក៏បានទាញចបជីកវាយជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ ហើយជនសង្ស័យបានរត់គេចខ្លួនបានតែ២ថ្ងៃ ក៏ត្រូវ សមត្ថកិច្ចចាប់ឃាត់ខ្លួន។

ហេតុការណ៍ហិង្សានេះបានកើតឡើងកាលពីវេលាថ្ងៃត្រង់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតចំណុច​ភូមិ​ទី​៣​ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ចាន់​ ផល្លា អាយុ​៣២​ឆ្នាំ រស់នៅក្នុង​ភូមិ​ទី​៣ សង្កាត់​ខ្សា​ម។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ឌី អាយុ​៦៤​ឆ្នាំ រស់នៅភូមិ-ឃុំជាមួយជនសង្ស័យ។

សមត្ថកិច្ចបានបន្តថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោងជាង១២ថ្ងៃត្រង់ ផ្ទះជនរងគ្រោះបានជួបជុំគ្នាផឹកស៊ី ចាក់បាស់រាំខ្លាំងៗលេងកម្សាន្ត ពេលនោះជនសង្ស័យដែលមានផ្ទះក្បែរគ្នា ក៏បានមកប្រាប់ជនរងគ្រោះកុំឲ្យបើកបាស់ឮខ្លាំងពេក ព្រោះរំខានការដេកពួនរបស់ខ្លួន ភ្លាមនោះជនរងគ្រោះក៏បានបន្ថយសំឡេងបន្តិច។

សមត្ថកិច្ចបន្ថែមថា ប្រហែលជាមិនសូវសប្បាយព្រោះសំឡេងបាស់តិចពេក ជនរងគ្រោះក៏បានបើកខ្លាំងលើសដើម ដោយទ្រាំមិនបាននឹងទង្វើផ្គើនបែបនេះ ជនសង្ស័យ​ក៏បាន​កាន់​ចប​ជីក​ដើរសំដៅ​ទៅ​វាយ​​ជនរងគ្រោះ បណ្តាល​ឲ្យ​បែកក្បាលនិង​របួស​ដៃ ហើយ​ក៏បានគេចខ្លួន​ពី​ផ្ទះ​បាត់ទៅ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ហើយបានដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ ហើយក៏បានស្រាវជ្រាវដេញចាប់ជនសង្ស័យ។ លុះនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ជនសង្ស័យ​ក៏​ត្រឡប់​មកផ្ទះ​វិញ ក៏​ត្រូវ​សមត្ថកិច្ច​ ​ចាប់​ឃាត់ខ្លួន​បញ្ជូនមក​ស្នងការ​នគរបាល​ខេត្តតែម្តង។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបានកម្លាំងសមត្ថកិច្ច​បញ្ជូន​ទៅកាន់​តុលាការ​ខេត្ត​ បន្តនីតិវិធីតាម​ផ្លូវ​ច្បាប់​៕

RELATED ARTICLES