Monday, November 24, 2025
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន ឆ្ងល់ថា ហេតុអ្វីវីរុសកូរ៉ូណាកើតមានចំពោះតែស្ត្រីអាមេរិក ដែលអាជ្ញាធរម៉ាឡេស៊ី បានរកឃើញ បន្ទាប់ពីចេញពីកម្ពុជា

សម្តេចហ៊ុន សែន ឆ្ងល់ថា ហេតុអ្វីវីរុសកូរ៉ូណាកើតមានចំពោះតែស្ត្រីអាមេរិក ដែលអាជ្ញាធរម៉ាឡេស៊ី បានរកឃើញ បន្ទាប់ពីចេញពីកម្ពុជា

នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងពិធីអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ សរុប១៩៧៧នាក់ នៅវិទ្យាស្ថានជាតិអប់រំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលកើឡើងជាចម្ងល់ថា ហេតុអ្វីបានជាអ្នកទេសចរណ៍រាប់រយនាក់បានទៅដល់ស្រុកកំណើតរៀងៗខ្លួន មិនមានកើតជំងឺកូរ៉ូណា ប្លែកអីមានតែស្ត្រីជនជាតិអាមេរិកតែម្នាក់ មានផ្ទុកជំងឺកូរ៉ូណា ដែលអាជ្ញាធរម៉ាឡេស៊ី រកឃើញ?

សម្តេចហ៊ុន សែន បានលើកជាចម្ងល់ថា មកដល់ពេលនេះ មនុស្សរាប់រយនាក់បានទៅដល់ស្រុកកំណើតពួកគេរៀងខ្លួនអស់ហើយ និងខ្លះទៀតដែលកំពុងនៅកម្ពុជា គឺមិនទាន់មានជំងឺកូរ៉ូណានោះទេ។ ករណីស្ត្រីម្នាក់ដែលអាជ្ញាធរម៉ាឡេស៊ី ថា បានកើតជំងឺកូរ៉ូណា ហើយស្ត្រីនោះទៀតរស់នៅជាមួយស្វាមី ម៉េចប្តីមិនកើតជំងឺ។

សម្តេចហ៊ុន សែន បានបន្តទៀតថា ករណីនេះបើអង្គការសុខភាពពិភពលោក (WHO) សហការជាមួយអាជ្ញាធរម៉ាឡេស៊ី នឹងដឹងច្បាស់ វីរុសកូរ៉ូណា ពិត ឬយ៉ាងណា?។

សម្តេចបានបន្ថែមទៀតថា មនុស្សដែលសល់នៅលើកប៉ាល់ ត្រូវបានយកសំណាកមកពិនិត្យនៅភ្នំពេញ មុនពេលឡើងយន្តហោះទៅស្រុកកំណើតវិញ។

សម្តេចរំពឹងថា មនុស្សរាប់រយនាក់ដែលបាននៅសល់ នឹងបានទៅដល់ស្រុកកំណើត នឹងមានសុខភាពល្អគ្រប់គ្នាគ្រប់គ្នា

គួរបញ្ជាក់ថា ស្ត្រី​ជនជាតិ​អាមេរិកមួយរូប ​មានវ័យ​៨៣​ឆ្នាំ​ ត្រូវបានអាជ្ញាធរម៉ាឡេស៊ី រកឃើញមាន​ផ្ទុក​វីរុស COVID-19 បន្ទាប់ពី​ស្ត្រី​រូបនោះចេញពី​កម្ពុជា។ ស្ត្រី​រូបនោះជា​អ្នកដំណើរ​ម្នាក់លើ​នាវា Westerdam ដែល​កម្ពុជា អនុញ្ញាត​ឲ្យ​ចូល​ចត បន្ទាប់ពី​ត្រូវបាន​បដិសេធ​ដោយ​ប្រទេស​មួយចំនួន។​

ភ្លាមៗនោះ ក្រសួងសុខាភិបាលកម្ពុជា បានស្នើឲ្យអាជ្ញាធរម៉ាឡេស៊ី ធ្វើការពិនត្យឡើងវិញ បន្ទាប់ពីនៅប្រទេសកម្ពុជា រកមិនឃើញវីរុស COVID-19 លើស្ត្រីរូបនោះឡើយ៕

RELATED ARTICLES