រាជធានីភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ ស្រាបៀរអាន់ឆ័រ នឹងរៀបចំការចាប់រង្វាន់លើកទីមួយសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ រដូវកាលឆ្នាំ២០១៩-២០២០ នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី “Anchor Fun Zone” ដើម្បីផ្តល់រង្វាន់លាភមង្គលជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរអាន់ឆ័រ សម្រាប់ទទួលភ្ញៀវកិត្តិយសក្នុងកម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។
កម្មវិធី “Anchor
Fun Zone” នឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍
ភីអិនអិន (PNN) ចាប់ពីម៉ោង ៨យប់-១០យប់ ដោយមានការចូលរួមសម្តែងដ៏អស្ចារ្យពីតារាចម្រៀងល្បីឈ្មោះជាច្រើនរូប
ដើម្បីផ្តល់ការកម្សាន្តសប្បាយជូនទស្សនិកជន មានដូចជា អ្នកនាងមាស
សុខសោភា , លោកហ្សូណូ , អ្នកនាងសុគន្ធ
នីសា និងលោកឌីឌី។
កម្មវិធីនេះធ្វើឡើងសម្រាប់តែអតិថិជនដែលបានជាវស្រាបៀរអាន់ឆ័រ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួនចាប់ពីខែកញ្ញា ឆ្នាំ២០១៩ ដល់ខែកញ្ញា ឆ្នាំ២០២០។ សម្រាប់ការចាប់រង្វាន់លើកទី១នេះ ស្រាបៀរអាន់ឆ័រ នឹងប្រគល់រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំដ៏អស្ចារ្យទៅកាន់កោះបាលី ចំនួន៥០រង្វាន់ ជូនគូស្វាមីភរិយាថ្មីដែលមានមហាសំណាង។
តើគូស្វាមីភរិយារូបណាខ្លះជាម្ចាស់រង្វាន់ដ៏អស្ចារ្យទាំងនេះ?
សូមកុំភ្លេចចូលរួមទស្សនា និងតាមដានទាំងអស់គ្នា!!!
ពិសាដោយការទទួលខុសត្រូវ៕