Monday, November 24, 2025
Homeព័ត៌មានជាតិលោកយាយឃ្លានយ៉ាងណាទៅ ៣ថ្ងៃឯណោះ... សំណាងហើយដែលមានគេឃើញ

លោកយាយឃ្លានយ៉ាងណាទៅ ៣ថ្ងៃឯណោះ… សំណាងហើយដែលមានគេឃើញ

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីវ័យចំណាស់ម្នាក់បានដើរវង្វេងនៅក្នុងព្រៃតែម្នាក់ឯងអស់រយៈពេល៣ថ្ងៃ ធ្វើឱ្យដាច់បាយដាច់ទឹក ទម្រាំត្រូវបានប្រជាពលរដ្ឋប្រទះឃើញ រាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍នាំចេញពីក្នុងព្រៃមកវិញ។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចក្នុងព្រៃមួយកន្លែង ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ។

ស្ត្រីចំណាស់ដែលដើរវង្វេងនៅក្នុងព្រៃអស់រយៈពេល៣ថ្ងៃនេះ មានឈ្មោះយូ អេង អាយុ៥១ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិទួលចាន់ ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា ប្រទះឃើញស្ត្រីម្នាក់កំពូងវង្វេងនៅក្នុងព្រៃត្រង់ចំណុចកើហេតុខាងលើ។ ភ្លាមនោះ សមត្ថកិច្ចក៏បានចុះអន្តរាគមន៍និងបានសួរនាំស្ត្រីរងគ្រោះ ទើបដឹងថា គាត់បានដើរវង្វេងនៅក្នុងព្រៃតែម្នាក់ឯងអស់រយៈពេល៣ថ្ងៃមកហើយ ដោយគ្មានបាយទឹកអ្វីហូបនោះទេ ធ្វើឱ្យខ្សោះខ្សោយកម្លាំងដើរទៅមុខសឹងមិនរួច។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំស្ត្រីខាងលើមកកាន់ប៉ុស្តិ៍នគរបាលក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ដើម្បីផ្តល់បាយទឹកឱ្យហូប រួចផ្តល់ដំណឹងដល់ក្រុមគ្រួសារដើម្បីមកទទួលយកស្ត្រីរូបនេះត្រឡប់ទៅផ្ទះវិញ៕

RELATED ARTICLES