Monday, November 24, 2025
Homeព័ត៌មានជាតិប្រទះឃើញកំណប់តោបុរាណ កប់ក្រោមដី... ពេលនេះប្រជាពលរដ្ឋនាំគ្នាទៅអុជធូបបុណ្យស្រន់

ប្រទះឃើញកំណប់តោបុរាណ កប់ក្រោមដី… ពេលនេះប្រជាពលរដ្ឋនាំគ្នាទៅអុជធូបបុណ្យស្រន់

ខេត្តបន្ទាយមានជ័យ ៖ កំណប់តោថ្មបុរាណយ៉ាងស្រស់ស្អាតមួយ ត្រូវបានក្រុមការងារជួសជុលប្រាសាទបារាយរណ៍មេបុណ្យ របស់លោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ខេត្តបន្ទាយមានជ័យ រកឃើញខណៈកំពុងធ្វើការ ជួសជុលកំពង់ទឹកប្រាសាទ។

កំណប់តោថ្មបុរាណ ជាស្តេចរាជសីហ៍ យ៉ាងស្រស់ស្អាត ដែលមានទម្ងន់ប្រហែល២តោន ខាងលើ ត្រូវបានរកឃើញកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចប្រាសាទបាយរណ៍មេបុណ្យ ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាចោមរោមមើល និងបន់ស្រន់សុំសេចក្តីសុខសប្បាយ ជាពិសេសធ្វើឱ្យប្រជាពលរដ្ឋសាទរ និងរីករាយក្រៃលែងចំពោះការរកឃើញនេះ៕

RELATED ARTICLES