Monday, November 24, 2025
Homeព័ត៌មានជាតិលើកដៃសំពះសុំទោស ក៏ហួសពេលដែរ រឿងនេះគេក្តៅក្រហាយណាស់

លើកដៃសំពះសុំទោស ក៏ហួសពេលដែរ រឿងនេះគេក្តៅក្រហាយណាស់

ភ្នំពេញ ៖ មុខសញ្ញាចោរលួចម៉ូតូចំនួនពីរនាក់ ត្រូវបានប្រជាពលរដ្ឋសហការជាមួយនគរបាល និងប្រជាការពារចាប់ក្របួចជាប់ តែជនសង្ស័យអស់លក្ខណ៍ភ័យខ្លួន ក៏ខំលើកដៃសំពះសុំទោស ព្រោះខ្លាចប្រជាពលរដ្ឋកាត់ទោសប្រហារជីវិត។

ហេតុការណ៍នេះកើតឡើងកាលពីព្រលប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ នៅចំណុចមាត់ទន្លេ ភូមិកណ្តាល១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។

ជនសង្ស័យជាចោរលួចម៉ូតូទាំងពីរនាក់នេះ មានឈ្មោះស វ៉ាវីរៈយុទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ និងម្នាក់ទៀតឈ្មោះពាក្យ លីត ភេទប្រុស អាយុ២៣ឆ្នាំ ពួកគេពុំមានលំនៅពិតប្រាកដឡើយ។

លោកវរសេនីយ៍ត្រីទេព បូរ៉ា នាយនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ បានប្រាប់ថា កាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ជនរងគ្រោះបានចតម៉ូតូមុខផ្ទះ ហើយត្រូវបានជនសង្ស័យលួចយកទៅទុកនៅផ្ទះអ្នកស្គាល់ក្នុងភូមិកើតហេតុ។

លុះដល់រសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ ប្រជាពលរដ្ឋសង្ស័យថា ម៉ូតូនេះត្រូវជនពីរនាក់ខាងលើ លួចយក ក៏នាំគ្នាតាមដានទើបរកឃើញម៉ូតូជនរងគ្រោះផ្ញើទុកនៅផ្ទះអ្នកស្រុកក្បែរមាត់ទន្លេ ក៏ក្របួចបាន ហើយនាំគ្នាវាយសឹងទ្រោមខ្លួន ទើបសមត្ថកិច្ចទៅដល់ កុំអីមរណៈទាំងពីរនាក់បាត់ទៅហើយ។

ចំពោះម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពលួចនេះ ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FX-2104 ជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះឈាន ស្រីធឿន ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅភូមិកណ្តាល១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋបានប្រាប់សមត្ថកិច្ចថា ជនសង្ស័យទាំងពីរនាក់នេះគ្មានប្រកបរបរអ្វីក្រៅពីដើរលួចទ្រព្យសម្បត្តិពួកគាត់ក្នុងភូមិឡើយ ហើយនៅពេលចាប់បានតែងលើកដៃសំពះសុំទោស កុំឱ្យសម្លាប់វា៕

RELATED ARTICLES