Monday, November 24, 2025
Homeព័ត៌មានជាតិប៉ូលិសអត់លុយទិញថ្នាំញៀន ចេញឆក់ទូរស័ព្ទសិស្សសាលាចិន

ប៉ូលិសអត់លុយទិញថ្នាំញៀន ចេញឆក់ទូរស័ព្ទសិស្សសាលាចិន

ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់បានសម្រេច រួចបានយកទូរស័ព្ទនោះទៅលក់ចែកលុយគ្នាទិញថ្នាំញៀនជក់អស់ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានជនសង្ស័យម្នាក់ ខណៈដែលម្នាក់ទៀតរត់គេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧កន្លះយប់ ថ្ងៃទី២២ ខែមករា​ ឆ្នាំ២០២០ នៅចំណុចសួនច្បារតាខ្មៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន មានឈ្មោះ ឈឿន វណ្ណារ៉ា ហៅប៊ូស ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។ ចំណែកជនសង្ស័យម្នាក់ទៀត មានឈ្មោះ ថន ពុទ្ធិ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនគរបាល (កំពុងរត់គេចខ្លួន)។

នារីរងគ្រោះរងគ្រោះឈ្មោះ ច្រិច ពៅដារាវត្តី ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរសិស្ស។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង៧កន្លះយប់ ថ្ងៃទី២២ ខែមករា​ ឆ្នាំ២០២០ នារីរងគ្រោះបានចេញពីរៀនភាសាចិន នៅសាលាហេងតុង ពេលកំពុងធ្វើដំណើរតាមផ្លូវ ស្រាប់តែនាងបានលើកទូរស័ព្ទខលទៅរកម្តាយ ភ្លាមនោះស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿង ម៉ាក smash ពណ៌ខ្មៅ បើកបរដោយឈ្មោះថន ពុទ្ធិ ចំណែកឈ្មោះឈឿន វណ្ណារ៉ា ហៅប៊ូស ជាអ្នកធ្វើសកម្មភាពឆក់ពីដៃនារីរងគ្រោះ បានសម្រេច ហើយគេចខ្លួនបាត់ស្រមោល។

ប្រភពបន្តថា បន្ទាប់មកជនសង្ស័យ២នាក់ បានយកទូរស័ព្ទដែលឆក់បានយកទៅលក់នៅហាងក្បែររង្វង់តាខ្មៅ បានលុយ200ដុល្លារ រួចចែកគ្នាម្នាក់បានម្នាក់100ដុល្លារ រួចលុយចាយទៅទិញថ្នាំញៀនជក់អស់ទៅ។

ប្រភពបន្ថែមថា លុះរហូតមកដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចបានចាប់ឃាត់ខ្លួនឈ្មោះ ឈឿន វណ្ណារ៉ា ហៅប៊ូស នាំខ្លួនមកកាន់ស្នងការនគរបាលខេត្តកណ្តាលដើម្បីសួរនាំ។

នៅចំពោះមុខសមត្ថកិច្ច ជនសងស្៧យបានសារភាពថា រូបគេ និងបក្ខពួកម្នាក់ទៀត ពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីរងគ្រោះប្រាកដមែន។

បច្ចុប្ប សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនខ្លួនជនសងស្៧យទៅកាន់តុលាការ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES