Monday, November 24, 2025
Homeព័ត៌មានជាតិខ្លោចចិត្តណាស់! ថៅកែវ័យក្មេងច្រៀងចម្រៀងឧទ្ទិសជូនវិញ្ញាណក្ខន្ធមិត្តភក្តិ ត្រូវប្រពន្ធបាញ់ស្លាប់

ខ្លោចចិត្តណាស់! ថៅកែវ័យក្មេងច្រៀងចម្រៀងឧទ្ទិសជូនវិញ្ញាណក្ខន្ធមិត្តភក្តិ ត្រូវប្រពន្ធបាញ់ស្លាប់

បទ ”មេឃក្រឡាប់លើ” ដែលជាសំនៀងដើមរបស់លោកឡេង ប៊ុនណាត ត្រូវបានថៅកែដីឡូតិ៍វ័យក្មេងមួយរូប ដែលមានឈ្មោះថា ”សីហា” បានចេញមកច្រៀងយ៉ាងកម្រ ដែលអត្ថន័យបទនេះត្រូវសាច់រឿងសម្រាប់អ្នកដែលជួបការផិតក្បត់ក្នុងគ្រួសារ។

ចំពោះហេតុផលដែលលោកថៅកែវ័យក្មេងចេញមកច្រៀងបទចម្រៀងរបស់លោកឡេង ប៊ុនណាត នេះ អាចមានហេតុផលដោយសារតែលោកពេញចិត្តបទចម្រៀងនេះខ្លាំង និងម្យ៉ាងទៀត ដោយសារតែលោកឡេង ប៊ុនណាត ជា Idol របស់លោក។ ប៉ុន្ដែចំណុចពិសេសលោកបានច្រៀងឧទ្ទិសទៅដល់មិត្តភក្ដិរបស់លោកម្នាក់ ដែលបានជួបរឿងរ៉ាវប្រពន្ធផិតក្បត់ រហូតអស់ជីវិតរៀងខ្លួន ដែលគួរឲ្យសោកសង្រេងជាទីបំផុត។

លោកសីហា បានប្រាប់ថា មិត្តភក្ដិដ៏កម្សត់របស់លោក ដំបូងឡើយជាគ្រូបង្រៀនម្នាក់ដ៏ស្លូតបូត មានភរិយានិងកូន២នាក់។ ក្រោយមកភរិយារបស់មិត្តលោកក៏មានសាហាយ ហើយមកនាំមកសាសងស្នេហ៍ដល់លើផ្ទះ។ មិត្តរបស់លោកធ្លាប់តាមដានឃើញផ្ទាល់ភ្នែក ប៉ុន្ដែដោយសារគាត់ជាបុរសស្លូតបូត និងមានការអប់រំផង ក៏មិនបានប្រើអំពើហិង្សាលើពួកគេឡើយ។ ប៉ុន្ដែមិត្តលោកបានស្ដីប្រដៅឲ្យដំបូន្មានឲ្យភរិយាឈប់ធ្វើបែបនេះទៀត ព្រោះវានាំឲ្យអាម៉ាស់ដល់ខ្លួនឯងនិងក្រុមគ្រួសារ ប៉ុន្តែភរិយាមិនស្ដាប់ ហើយនៅតែបន្ដទង្វើផិតក្បត់លោកដដែល។ មិនត្រឹមតែប៉ុណ្ណោះ ភរិយាបានរួមគំនិតជាមួយសាហាយសម្លាប់មិត្តភក្ដិរបស់លោកឲ្យស្លាប់ចោលកូនទាំងពីរទៀតផង ដើម្បីដណ្ដើមយកទ្រព្យសម្បត្តិរបស់មិត្តលោក។

លោកសីហា ថា ក្រោយមិត្តលោកស្លាប់ក្រោមស្នាដៃឃោឃៅរបស់ប្រពន្ធនិងសាហាយ ទើបលោកបាននឹកដល់កាលមិត្តនៅរស់ដែលធ្លាប់ស្នើឲ្យលោកច្រៀងបទខាងលើ ប៉ុន្តែលោកមិនដឹងថាជារឿងពិតរបស់មិត្តទេ។ ដោយសារតែអាឡោះអាល័យមិត្តខ្លាំងពេក ទើបពេលនេះលោកបានចេញមកច្រៀងបទ ”មេឃក្រឡាប់លើ” ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធមិត្ត ហើយមានតែបួងសួងសុំឲ្យមិត្តទៅដល់ឋានសុខគតិភព និងសូមកុំឲ្យជាតិក្រោយអភ័ព្វដូចពេលនេះទៀត។

គួររំលឹកថា កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ វេលារំលងអាធ្រាត្រ មានករណីបាញ់សម្លាប់គ្រូបង្រៀនម្នាក់នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ ក្រោយហេតុការណ៍នោះ សមត្ថកិច្ចបានស្រាវជ្រាវ និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យដែលជាភរិយារបស់ជនរងគ្រោះតែម្ដង ឈ្មោះឃឿន ស៊ីហ៊ន ហៅស៊ីហ៊ន ភេទស្រី អាយុ២៦ឆ្នាំ គ្មានមុខរបរ ស្នាក់នៅជាមួយប្ដី (សពឈ្មោះរឿន រតនា) នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ក្បែរកន្លែងកើតហេតុខាងលើ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាអ្នកនៅពីក្រោយឃាតកម្មលើប្ដីរបស់ខ្លួនមែន។ ចំពោះមូលហេតុនៃការសម្លាប់នោះ ស្រីជាមេគំនិតប្រាប់ថា ដោយសារនាងនិងជនរងគ្រោះរស់នៅមិនចុះសម្រុងគ្នា ជាពិសេសជនរងគ្រោះធ្លាប់មានទំនាស់ពាក្យសំដីជាមួយឈ្មោះមករា ជាសង្សារនាងទៀតផង។

ដូច្នេះហើយ នៅយប់ថ្ងៃកើតហេតុ នាងក៏បានរៀបចំផែនការជាមួយសង្សារសម្លាប់ប្ដី ដោយបានទូរស័ព្ទហៅប្ដីទាំងកណ្ដាលយប់ ដែលពេលនោះគាត់បានទៅបុណ្យនៅស្រុកកំណើត ឲ្យប្រញាប់មកផ្ទះ​ហើយនាងនិងសង្សារបានរងចាំស្ទាក់ផ្លូវ ហើយសង្សារនាងបានបាញ់សម្លាប់ប្ដីនាងឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង៕

RELATED ARTICLES