Monday, November 24, 2025
Homeព័ត៌មានជាតិទូរស័ព្ទឆបោក ប៉ះចំជនរងគ្រោះឆ្លាតដែរ ចូលស៊ងសមត្ថកិច្ចនៅផ្ទះវីង

ទូរស័ព្ទឆបោក ប៉ះចំជនរងគ្រោះឆ្លាតដែរ ចូលស៊ងសមត្ថកិច្ចនៅផ្ទះវីង

ខេត្តកំពង់ធំ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពទូរស័ព្ទទៅគំរាមជំរិតទារប្រាក់ពីបុរសម្នាក់ លុះជនរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់ កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះវីងមួយកន្លែង មានទីតាំងជាប់ព្រំប្រទល់រវាងខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះប៉ែន សាវី ភេទស្រី អាយុ៦៨ឆ្នាំ នៅភូមិចំការចេកជើង ខេត្តពោធិ៍សាត់ នៅតំបន់រោងជប៉ុនភូមិសាស្ត្រឃុំសុចិត្រ ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ។

ចំណែកជនសង្ស័យមានឈ្មោះវេង យន ភេទប្រុស អាយុ៥២ឆ្នាំ មានលំនៅក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តិការខាងលើនេះ ធ្វើឡើងដោយកម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពង់ធំ សហការជាមួយកម្លាំងជំនាញនាយកដ្ឋានក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង ដួង សារ៉ន។

 យោងចម្លើយរបស់ឈ្មោះប៉ិច ស៊ីវ ភេទប្រុស អាយុ ៤៦ឆ្នាំ ជាកូនប្រសាររបស់ជនរងគ្រោះបានបញ្ជាក់ថា កាលពីវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ មានលេខទូរស័ព្ទ ០៦៧៩៣៦៧០៨ បានតេមកទូរស័ព្ទរបស់ខ្លួនលេខ ០១២២១៧៣៣០ បាននិយាយថា “ម្តាយរបស់បងខ្ចីម៉ូតូរបស់ខ្ញុំជិះទៅបុកកូនអ្នកធំ ខាងជនរងគ្រោះទារសំណង១៧០០០ដុល្លារ បើមិនបាន មិនមានជីវិតទៅផ្ទះវិញទេ ហើយហាមប្រាប់សមត្ថកិច្ច”។

ប្រភពដដែលបន្តថា ដោយខ្លួនចេះតែពន្យាពេលដោយប្រាប់ថាលុយខ្ចីធនាគារមិនទាន់បានទេ ទើបជនសង្ស័យចេះតែតេរកប្រាក់រហូតដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ខ្លួនបានតេទៅប្រាប់ជនសង្ស័យវិញថា លុយខ្ចីគេបាន២០០០ដុល្លារ ឱ្យប្រពន្ធទៅយកហើយ តែប្តីប្រពន្ធគេឈ្លោះគ្នា ពេលនេះខ្ញុំវេរឱ្យ១០០ដុល្លារទិញអីហូបសិនស្អែកខ្ញុំវេរឱ្យទាំងអស់។

លុះស្អែកឡើងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១០និង១៥នាទីព្រឹក ជនសង្ស័យបានទៅដកលុយនៅផ្ទះវីង ត្រូវសមត្ថកិច្ចចាប់បានតែម្តង។

ករណីនេះជនសង្ស័យយើងកំពង់ចងក្រងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES