Monday, November 24, 2025
Homeព័ត៌មានជាតិឧកញ៉ាហួត ជា បរិច្ចាគទឹកប្រាក់៥០០០ដុល្លារ ជួយដល់មន្ទីពេទ្យកាល់ម៉ែត

ឧកញ៉ាហួត ជា បរិច្ចាគទឹកប្រាក់៥០០០ដុល្លារ ជួយដល់មន្ទីពេទ្យកាល់ម៉ែត

លោកហេង ឡុង ថ្លែងសារថា ”សូមចូលរួមអបអរសាទរក្រុមហ៊ុនហួត ជា បរិច្ចាគទឹកប្រាក់៥០០០ដុល្លារ សម្រាប់គម្រោងសាងសង់អគារមជ្ឈបណ្ឌលពហុឯកទេស នៃមន្ទីពេទ្យកាល់ម៉ែត តាមតាមការអំពាវ​នាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា”។

សូមបញ្ជាក់ថា ក្រោយមានកាអំពាវនាវរបស់លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន ដើម្បីឲ្យសប្បុរសជនជួយដល់មន្ទីពេទ្យកាល់ម៉ែត នោះ ពេលនេះមានសប្បុរសជនជាច្រើន រួមទាំងលោកឧកញ៉ាៗ និងអ្នកជំនួញធំៗ បានបរិច្ចាគថវិកាជាបន្ដបន្ទាប់ ដើម្បីសាងសង់បន្ថែមមន្ទីរពេទ្យមួយនេះឲ្យទៅក្លាយជាមន្ទីរពេទ្យបង្អែករបស់ជាតិ ដែលគិតមកត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នោះ ថវិកាសរុបរបស់សប្បុរសជន បូកនិងថវិការរដ្ឋមានចំនួនជិត១០០លានដុល្លារទៅហើយ។

លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន បានថ្លែងសារតាមបណ្ដាញសង្គមកាលពីពេលថ្មីៗនេះថា ”បន្ទាប់ពីការអំពាវនាវរបស់ខ្ញុំ ដើម្បីជួយដល់មន្ទីពេទ្យកាល់ម៉ែត មកដល់ពេលនេះសប្បុរសជនដែលបានចូលរួមថវិកាសរុបចំនួន64,043,561ដុល្លារ។ បើគិតទាំងថវិការដ្ឋ៣០លានដុល្លារផង មានចំនួន94,043,561ដុល្លារ។

សូមអរគុណចំពោះសប្បុរសជនដែលបានបរិច្ចាគដើម្បីសង្រ្គោះជីវិតមនុស្ស និងសង្ឃឹមថា នឹងមានសប្បុរសជនផ្សេងទៀតបន្ដការចូលរួមដើម្បីធ្វើទំនើបកម្មមន្ទីពេទ្យកាល់ម៉ែត ឲ្យក្លាយទៅជាមន្ទីពេទ្យបង្អែករបស់ជាតិ ដែលមានលក្ខណៈទំនើបនិងពហុឯកទេស”៕

RELATED ARTICLES