Monday, November 24, 2025
Homeព័ត៌មានជាតិនារីរូបស្រស់ទម្លាយរឿង ផ្ញើរថយន្តទំនើបនៅរមណីយដ្ឋានកៀនស្វាយ បាត់កញ្ចក់

នារីរូបស្រស់ទម្លាយរឿង ផ្ញើរថយន្តទំនើបនៅរមណីយដ្ឋានកៀនស្វាយ បាត់កញ្ចក់

នារីរូបស្រស់ម្នាក់បានទម្លាយរឿងដ៏ហួសចិត្ត ខណៈដែលបងប្រុសរបស់នាងបានទៅលេងរមណីយដ្ឋានកៀនស្វាយ ហើយបានផ្ញើរថយន្តស៊េរីទំនើបមួយគ្រឿងមានទាំងកន្ទុយសំបុត្រត្រឹមត្រូវ ស្រាប់តែពេលចេញមកវិញ រៀបឡើងរថយន្តមកផ្ទះទៅហើយ ក៏ពិនិត្យមើលរថយន្តឃើញបាត់កញ្ចក់ម្ខាងខាងឆ្វេង ធ្វើឲ្យនាងមានការមានការហួសចិត្តជាខ្លាំង។

ម្ចាស់រថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជិះរថយន្តម៉ាក Lexus LX 570 ពាក់ស្លាកលេខភ្នំពេញ 2BH-3826 ពណ៌ស។ ចំណែកនារីដែលអះអាងថាជាប្អូនស្រីជនរងគ្រោះ មានឈ្មោះក្នុងគណនីហ្វេសប៊ុកថា Ros Rona។

បើតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ros Rona បានបង្ហោះសារកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ ថា “សូមប្រុងប្រយត្ន័អ្នកមកលេងរម្យនីយដ្ធានកៀនស្វាយ 570របស់បងខ្ញុំត្រូវបានគេកាត់កញ្ចក់,ឡានទំនើបច្រើនត្រូវបានបាត់កញ្ចក់នៅទីនេះ ឡានផ្ញើរមានសំបុត្រត្រឹមត្រូវ មានសន្តិសុខ ហេតុអីឧស្សាហ៏បាត់មេស”។

ក្រោយពេលនាងបង្ហោះសារ ស្រាប់តែមានបុរសម្នាក់បានចូលខមមិនថា “យើងម្ចាស់ឡានត្រូវចាប់ពួកអាទទួលបញ្ញើឡាន ទៅប្តឹងប៉ូលីសឲ្យដោះស្រាយ អាហ្នឹងហើយចោរ ទៅរកចោរឯណាទៀត?”។

យ៉ាងណា រហូតមកដល់ពេលនេះ ខាងទទួលបញ្ញើរថយន្តខាងលើ មិនទាន់ចេញមុខបកស្រាយនៅឡើយ។

ប៉ុន្តែបើតាមប្រភពពីប្រជាពលរដ្ឋដែលធ្លាប់បានទៅដើរកម្សាន្តនៅរមណីយដ្ឋានកៀនស្វាយ បានលើកឡើងថា កន្លងមកពួគគាត់ក៏ធ្លាប់ជួបរឿងបែបនេះដូចគ្នា ហើយនៅពេលពួកគាត់សួរនាំ ខាងទទួលបញ្ញើមិនទទួលខុសត្រូវឡើយ ធ្វើឲ្យពួកគាត់លែងចង់ទៅលេងកម្សាន្តទៀតហើយ។

ប្រភពដដែលបានសំណូមពរដល់អាជ្ញាធរ សូមចាត់វិធានការជាបន្ទាន់ចំពោះករណីដូចខាងលើនេះ ចៀសវាងកុំឲ្យមានករណីលួចសម្ភារៈភ្ញៀបដែលទៅកម្សាន្តនៅរមណីយដ្ឋានកៀនស្វាយ៕

RELATED ARTICLES