Monday, November 24, 2025
Homeព័ត៌មានជាតិឆ្នាំងណាគ្របហ្នឹង!!! ប្តីប្រពន្ធចង់មានឆាប់ នាំគ្នាលក់ថ្នាំញៀន

ឆ្នាំងណាគ្របហ្នឹង!!! ប្តីប្រពន្ធចង់មានឆាប់ នាំគ្នាលក់ថ្នាំញៀន

ខេត្តត្បូងឃ្មុំ ៖ ប្តីប្រពន្ធ២នាក់គ្មានមុខរបរការងារអ្វីធ្វើឱ្យពិតប្រាកដ បែរជាដេកស្រមៃចង់ក្លាយជាអ្នកមានឆាប់ៗ ទីបំផុតក៏បែកគំនិតនាំគ្នា២នាក់ប្តីប្រពន្ធលក់ថ្នាំញៀន ក្រែងមានបានលឿនដូចគេ ដឹងអី! ត្រូវសមត្ថកិច្ចស៊ើបដឹងក៏ចាប់ក្របួចជាប់ទាំង២នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីប្តីប្រពន្ធ២នាក់បបួលគ្នាលក់ថ្នាំញៀន តែត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២និង៣៥នាទីរសៀល ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចភូមិថ្មីលើ ឃុំព្រះធាតុ ស្រុកអូររាំងឪ។

ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមានបុរសជាប្តីមានឈ្មោះដេត ឃន់ អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកស្ត្រីជាប្រពន្ធមានឈ្មោះកន រតនា អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ។

ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធខាងលើ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES