Monday, November 24, 2025
Homeព័ត៌មានជាតិចង់ជួបសម្តេចហ៊ុន សែន ទៅដល់ផ្ទះ អង្គរក្សចាប់បញ្ជូនមកប៉ុស្តិ៍

ចង់ជួបសម្តេចហ៊ុន សែន ទៅដល់ផ្ទះ អង្គរក្សចាប់បញ្ជូនមកប៉ុស្តិ៍

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ មានយុវជនម្នាក់ចង់ជួបសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានជិះម៉ូតូមកដល់ភូមិគ្រឹះសម្តេចហ៊ុន សែន តែត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបញ្ជូនទៅសាកសួរនៅប៉ុស្តិ៍នគរបាល។

យុវជនសង្ស័យដែលមករកជួបសម្តេចហ៊ុន សែន ដល់គេហដ្ឋាននោះ មានឈ្មោះតែម លាស់ អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិរលាំង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ មុខរបរមិនពិតប្រាកដ សព្វថ្ងៃស្នាក់នៅផ្ទះជួលនៅភូមិសាមគ្គី សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅវេលាម៉ោង១៦និង២០នាទី ថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ២០១៩ យុវជនសង្ស័យខាងលើបានជិះម៉ូតូមកឈប់នៅមុខផ្ទះសម្តេចនាយករដ្ឋមន្ត្រី ក្នុងគោលបំណងចង់ជួបសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ហើយត្រូវអង្គរក្សឃាត់ខ្លួនបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ចតុមុខ ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច យុវជនខាងលើបានឆ្លើយប្រាប់ថា រូបគេសព្វថ្ងៃរស់នៅជាមួយម្តាយធម៌ម្នាក់ អាយុ៥០ឆ្នាំ មុខរបរដើរសុំទាននៅផ្ទះជួលខាងលើ។

នៅថ្ងៃកើតហេតុ រូបគេបានជិះម៉ូតូមកឈប់នៅមុខផ្ទះសម្តេចហ៊ុន សែន ចង់ជួបសម្តេចនាយករដ្ឋមន្ត្រី ប៉ុន្តែមិនទាន់បានជួបសម្តេចដូចបំណងផង ក៏ត្រូវអង្គរក្សសម្តេចឃាត់ខ្លួនបញ្ជូនមកកាន់ប៉ុស្តិ៍ ហើយត្រូវសមត្ថកិច្ចដាក់ច្រវាក់ជើង សួរចម្លើយតែម្តង៕

RELATED ARTICLES