Monday, November 24, 2025
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន បង្ហាញកង្វល់ស្រុកខ្មែរ មាន "បណ្ឌិត" ច្រើនពេក

សម្តេចហ៊ុន សែន បង្ហាញកង្វល់ស្រុកខ្មែរ មាន “បណ្ឌិត” ច្រើនពេក

ថ្លែងក្នុងពិធីអញ្ជើ្ជញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធ “អគារឥន្ទ្រទេវី” នៅរាជបណ្ឌិត្យសភាកម្ពុជា សម្តេចតេជោហ៊ុន សែន នាយករដរដ្ឋមន្ត្រីនៃព្រះរាជាចក្រកម្ពុជា បានបង្ហាញកង្វល់រឿងស្រុកខ្មែរមានបណ្ឌិតជាច្រើននាក់។

សម្តេចហ៊ុន សែន បានមានប្រសាសន៍ថា “ពីឆ្នាំ២០០១រហូតដល់ឆ្នាំ២០១៩ និស្សិតបញ្ចប់ការសិក្សានៅរាជបណ្ឌិតសភា មានចំនួន៤១៦នាក់ ក្នុងនោះបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន៣០៨នាក់ និងបញ្ចប់ថ្នាក់បណ្ឌិត ចំនួន១០៨នាក់។ ឥឡូវកំពុងមាននិស្សិតសិក្សានៅទីនេះ ចំនួន៧៩៣នាក់ ថ្នាក់បញ្ញាបត្រជាន់ខ្ពស់មានចំនួន២៤៩នាក់ និងថ្នាក់បណ្ឌិត៥៤៦នាក់។

សម្តេចបានបន្តថា “ទន្ទឹមនឹងការអបអរសាទរ សម្តេចហាក់មានកង្វល់ទៅលើបេក្ខជនបណ្ឌិតច្រើនហួស បើសិនជាយើងមានបណ្ឌិតចំនួននេះបន្ថែមទៀត បូកជាមួយចំនួនបណ្ឌិតដែលសិក្សារួចហើយ បណ្ឌិតដែលចេញពីរាជបណ្ឌិតសភា ឡើងជាង៦០០នាក់ ចាត់ទុកជាប្រទេសដែលបណ្ឌិតច្រើនជាងគេបង្អស់លើពិភពលោក បណ្ឌិតច្រើនពេក។

សម្តេចបន្ថែមថា “អ៊ីចឹងចំណុចនេះ ជាចំណុចដែលត្រូវពិនិត្យឲ្យបានច្បាស់ ដែលខ្ញុំបាននិយាយកាលពីលើកមុនថា តើអ្នកណែនាំនិក្ខេបបទនោះ ក្នុងម្នាក់ទទួលសិស្សប៉ុន្មាន?”។

សម្តេចហ៊ុន សែន បានបង្ហាញកង្វល់ថា “កង្វល់ទី១ តើអ្នកណែនាំនិក្ខេបបទម្នាក់ ទទួលនិស្សិតប៉ុន្មាន ប៉ុន្តែកង្វល់ទី១នេះ តើអ្នកណែនាំនិក្ខេបបទនេះមានលក្ខណៈគ្រប់គ្រាន់ ឬចំណេះដឹងគ្រប់គ្រាន់ដើម្បីបណ្តុះបណ្តាលដែលជានិស្សិតដែលខ្លួនទទួលយកមកបណ្តុះបណ្តាលដែរឬទេ? នេះជាចំណុចដែលយើងត្រូវឃើញ”៕

RELATED ARTICLES