Monday, November 24, 2025
Homeព័ត៌មានជាតិព្រះចៅអធិការមិនឃើញតឿនដូចសព្វដង... ទើបភ្ញាក់ផ្អើល

ព្រះចៅអធិការមិនឃើញតឿនដូចសព្វដង… ទើបភ្ញាក់ផ្អើល

ខេត្តឧត្តរមានជ័យ ៖ ព្រះចៅអធិការវត្តមួយអង្គត្រូវបានព្រះសង្ឃគង់ក្នុងវត្តប្រទះឃើញសុគតយ៉ាងអាណោចអាធ័មនៅក្នុងកុដិ សង្ស័យកើតមានអាការៈគាំងបេះដូង បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចវត្តប្រាសាទសីមា ហៅវត្តអូរអង្រែ ស្ថិតក្នុងភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង។

ព្រះសង្ឃរងគ្រោះដែលសុគត មានព្រះនាម ឌឿ សាវឿន ព្រះជន្ម៥៤វស្សា ជាព្រះចៅអធិការវត្តប្រាសាទសីមា ហៅវត្តអូរអង្រែ មានទីតាំងស្ថិតក្នុង ភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីគណៈកម្មការវត្ត បានឱ្យដឹងថា នៅមុនពេលកើតហេតុ ដោយសារមិនឃើញព្រះចៅអធិការតឿនដូចសព្វដង ទើបព្រះសង្ឃដែលជាកូនសិស្សបានចូលទៅដាស់ ស្រាប់តែចូលទៅដល់ក៏ប្រទះឃើញព្រះចៅអធិការសុគតរឹងស្តូកបាត់ទៅហើយ មិនដឹងថាសុគតតាំងពីថ្មើរណា ទើបកើតមានការផ្អើលឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ព្រះចៅអធិការវត្តខាងលើ ពិតជាបានសុគតដោយជំងឺគាំងបេះដូងប្រាកដមែន។

សាកសព ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យគណៈកម្មការវត្ត ដើម្បីចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី៕

RELATED ARTICLES