Monday, November 24, 2025
Homeព័ត៌មានជាតិបង្ហោះសារជេរប្រមាថប៉ូលិស ប៉េអឹមចាប់វាយខ្នោះ

បង្ហោះសារជេរប្រមាថប៉ូលិស ប៉េអឹមចាប់វាយខ្នោះ

ខេត្តព្រះសីហនុ ៖ បុរសម្នាក់ត្រូវបានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួន បន្ទាប់ពីបានបង្ហោះសារជេរប្រមាថលើស្ថាប័ននគរបាលដែលបានចាប់ក្រុមជនជាតិចិនដែលបានចូលប្លន់កាសុីណូមួយកន្លែងនៅក្រុងព្រះសីហនុ។

បុរសដែលត្រូវឃាត់ខ្លួននេះ មានឈ្មោះគង់ សម្បត្តិ ភេទប្រុស មានទីលំនៅបច្ចុប្បន្នភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ មុខរបរមិនពិតប្រាកដ។

បើតាមលោកអេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា “នៅថ្ងែទី១៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៦និង០០នាទីរសៀល កម្លាំងជំនាញការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងការបន្លំឯកសណ្ឋានកងរាជអាវុធហត្ថ និងបានជេរប្រមាទស្ថាប័ននគរបាល តាមប្រព័ន្ធបណ្តាញសង្គម facebook ដែលមានអាខោន ឈ្មោះ សម្បត្តិ ប៉ាសុមាលី។

លោកអេង ហុី បានបន្តថា “ជនសង្ស័យឈ្មោះ គង់ សម្បត្តិ ភេទប្រុស មានទីលំនៅបច្ចុប្បន្នភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ មុខរបមិនពិតប្រាកដ”។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ បញ្ជូនទៅតុលាការ បន្ត និីតិវិធីតាមផ្លូវច្បាប់៕

RELATED ARTICLES