Monday, November 24, 2025
Homeព័ត៌មានជាតិគោះទ្វារបន្ទប់ នាងបើកទ្វារមើល ស្រាប់តែជួបរឿងហ្នឹងតែម្តង

គោះទ្វារបន្ទប់ នាងបើកទ្វារមើល ស្រាប់តែជួបរឿងហ្នឹងតែម្តង

ខេត្តកោះកុង ៖ នារីម្នាក់កំពុងដេកនៅក្នុងបន្ទប់សុខៗក៏ស្រាប់តែនៅវេលាទៀបភ្លឺ ក៏ឮសំឡេងគោះទ្វារ លុះពេលក្រោកទៅបើកទ្វារមើលក៏ប្រទះឃើញជនសង្ស័យម្នាក់ ជាអ្នកស្នាក់នៅបន្ទប់ជួលក្បែរគ្នាមានកាន់ដាវជាប់ដៃផង បានគំរាមសម្លាប់ រួចរុញនាងចូលបន្ទប់គំរាមមិនឱ្យស្រែក ហើយក៏ធ្វើសកម្មភាពចាប់រំលោភទាំងកំរោលរហូតដល់បានសម្រេច។

ករណីចោរប្លន់ព្រហ្មចារីកាន់ដាវគំរាមសម្លាប់ចាប់រំលោភស្រីដល់ក្នុងបន្ទប់នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០ទៀបភ្លឺ ឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ផ្ទះជួលរបស់នារីរងគ្រោះ ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។

ជនសង្ស័យល្មោភកាមដែលគំរាមសម្លាប់រំលោភស្រី និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះម៉ារ៉ៃ ពិសិដ្ឋ អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្នុងភូមិ-សង្កាត់កើតហេតុខាងលើ។

ចំណែកនារីរងគ្រោះ មានឈ្មោះខ.ស.ភ អាយុ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅចំណុចបន្ទប់ជួលកើតហេតុខាងលើ។

តាមសម្តីរបស់នារីរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នាងបានចូលសម្រាកនៅក្នុងបន្ទប់តែម្នាក់ឯង តាំងពីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩មកម៉្លេះ។

រហូតមកដល់វេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ខណៈដែលនាងកំពុងតែដេកលង់លក់ក្នុងបន្ទប់ក៏បានឮសូរសំឡេងគោះទ្វារហៅ ពេលនោះនាងក៏បានចេញទៅបើកទ្វារមើលក្រែងអ្នកជិតខាងបន្ទប់ជួលមានការអីត្រូវពឹងពាក់ឱ្យជួយយប់ព្រលប់ ដឹងអី! ពេលបើកទ្វារចេញទៅក៏ប្រទះឃើញជនសង្ស័យខាងលើកំពុងកាន់ដាវ១ដើមជាប់ដៃបានយកមកគំរាមនាងកុំឱ្យ មាត់ ពុំនោះទេគេនឹងកាប់សម្លាប់ចោល ធ្វើឱ្យនាងភ័យខ្លាចយ៉ាងខ្លាំង។

រំពេចនោះ ជនសង្ស័យក៏បានយកដៃខ្ទប់មាត់រុញនាងចូលបន្ទប់ទាញទ្វារខ្ទប់ រួចក៏ផ្តួលនាងទៅលើគ្រែ បន្ទាប់មកក៏ធ្វើសកម្មភាពចាប់សម្រាតខោអាវនាងចេញអស់ រួចបង្ខំរំលោភនាងទាំងកំរោល រហូតដល់បានសម្រេចតែម្តង ចំណែកនាងមិនហ៊ានស្រែកនោះទេ ព្រោះតែខ្លាចជនសង្ស័យសម្លាប់ចោល។

ក្រោយធ្វើសកម្មភាពប្លន់ព្រហ្មចារីនារីរងគ្រោះ រួចជនសង្ស័យក៏បានកាន់ដាវដើរត្រឡប់ទៅបន្ទប់ជួលរបស់គេវិញបាត់ ចំណែកនារីរងគ្រោះបានរត់ឡើងទៅបន្ទប់របស់ឪពុកម្តាយ ដែលជួលស្នាក់នៅខាងលើ ដើម្បីប្រាប់ឱ្យពួកគាត់បានដឹង។

បន្ទាប់មក នៅវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃដដែល ទើបក្រុមគ្រួសារនារីរងគ្រោះបានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យតែម្តង។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងសមត្ថកិច្ចក្រុងខេមរភូមិន្ទ បានធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ រួចនាំខ្លួនយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យល្មោភកាមខាងលើបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះដូចអ្វីដែលនាងប្តឹងចោទប្រកាន់ប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES