Monday, November 24, 2025
Homeព័ត៌មានជាតិបុណ្យភ្ជុំបិណ្ឌជាអ្វី ? (នៅមានត)

បុណ្យភ្ជុំបិណ្ឌជាអ្វី ? (នៅមានត)

១-ដើម្បីឧទ្ទិសកុសលចំពោះបេតបុគ្គល ​ឬប្រេតបុគ្គល (ពាក្យ “បេត” ជាពាក្យបាលី ឯពាក្យ “ប្រេត” ជាពាក្យសំស្ក្រឹត)

២-ដើម្បីឱ្យបានសេចក្តីសុខចម្រើន សិរី​សួស្តី ដែលកើតពីផលទានរបស់ខ្លួន។

៣-ដើម្បីបង្កើតសាមគ្គីរបស់ជាតិ គឺការស្រុះស្រួលគ្នាទាំងពេលវេលាកំណត់ ទាំងការធ្វើនំគម អន្សម ពេញទូទាំងព្រះរាជាណាចក្រកម្ពុជា យើងក៏អាចកត់សម្គាល់នូវពាក្យមួយទៀតថា “បុណ្យសែនដូនតា” ដែលជាពាក្យសាមញ្ញសម្រាប់ប្រជារាស្ត្រខ្លះ ព្រោះថា ពាក្យទាំងពីរគឺមានន័យដូចគ្នា។

កាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះគឺដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងព្រះសង្ឃដែលគង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែ ចាប់តាំងពីថ្ងៃចូលវស្សា រហូតដល់ថ្ងៃចេញវស្សា។

នៅក្នុងចំណេរកាលបុរាណបានចារទុកថា ដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឱ្យមានការលំបាកដល់ព្រះសង្ឃក្នុងពេលធ្វើគោចរបិណ្ឌបាត។ ហេតុដូច្នេះ ទើបបណ្តាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃ រហូតដល់ថ្ងៃចេញវស្សា។

ម៉្យាងវិញទៀត នៅក្នុងពិធីបុណ្យនេះគឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួកបេតជនញាតិ និងញាតិទាំង៧សន្តាន ព្រមទាំងតំណញាតិច្រើនមហាកប្បនោះផងដែរ តាមរយៈអានុភាពនៃសង្ឃគតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនា កើតជាប្រេតមានកម្មពៀរ ជាប់ទោសធ្ងន់ រងកម្ម ក្រហល់ក្រហាយ អត់ឃ្លានទាំងអស់នោះ បានរួចផុតពីក្តីលំបាកសោកសៅ។

RELATED ARTICLES